**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បទវិភាគ៖ការអនុម័តលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុងនឹងធានាបាននូវសន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់ហុងកុង ក៏ដូចជាធានាឱ្យគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ

ដូចការនឹកគិតអ៊ីចឹងមែនថា បន្ទាប់ពីក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានអនុម័តជាឯកច្ឆ័ន្ទលើ《លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ》”កាលពីថ្ងៃទី១៩ខែមីនា និងបានបញ្ចប់ដោយរលូននូវកាត់តាក់តែងមាត្រាទី២៣នៃច្បាប់មូលដ្ឋានហុងកុង មនុស្សមួយចំនួនរបស់លោកខាងលិច ដែលបូករួមទាំងក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោកCameronរដ្ឋមន្ត្រីការបរទេសនិងការអភិវឌ្ឍអង់គ្លេសជាដើមបានវាយប្រហារលើលក្ខន្តិកៈសន្តិសុខជាតិនៅហុងកុង ដោយចោទប្រកាន់ថា “ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរំលោភបំពានសេរីភាព” ហើយបានលើកឡើងនូវអ្វីដែលហៅថា” មន្ទិលសង្ស័យ” ចំពោះបរិយាកាសប្រកបអាជីវកម្មនៅទីក្រុងហុងកុង។
ហេតុអ្វីបានជាចាំបាច់ត្រូវតាក់តែងច្បាប់សន្តិសុខជាតិ? តើវាមានន័យយ៉ាងដូចម្តេចចំពោះហុងកុង? នៅចំពោះមុខការពិត ការវាយប្រហារនិងការលាបពណ៌ដោយចេតនាអាក្រក់ទាំងនេះគឺគ្មានភស្តុតាងអ្វីទាល់តែសោះ។
រហតូដល់សព្វថ្ងៃនេះ ឱ្យតែរលឹកឡើងវិញពីភាពវឹកវរនៃ”ឯករាជ្យភាពហុងកុង”និង”អំពើហឹង្សាដ៏ខ្មៅងងឹត”ដែលផ្ទុះឡើងក្នុងអំឡុងពេលការកើតមានភាពរកាំរកូសស្តីពី”ការធ្វើវិសោធនកម្មច្បាប់”នៅហុងកុង អ្នកផងទាំងបួងក៏អាចចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅទៅលើភាពចាំបាច់នៃការតាក់តែងច្បាប់សន្តិសុខជាតិផងដែរ។នៅឆ្នាំ២០២០ ច្បាប់សន្តិសុខជាតិនៅហុងកុងត្រូវបានដាក់ចេញនិងអនុវត្ត ហើយហុងកុងបានប្រែពីភាពវឹកវរទៅជាអភិបាលកិច្ច និងប្រែពីអភិបាលកិច្ចទៅជាវិបុលភាព។ ប៉ុន្តែច្បាប់សន្តិសុខជាតិនៅហុងកុង និងច្បាប់ដទៃដែលចូលជាធរមាននៅតំបន់រដ្ឋបាលពិសេសហុងកុង នៅមិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបដោយគ្រប់ជ្រុងជ្រោយចំពោះទង្វើនិងសកម្មភាពផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនោះឡើយ។ការអនុម័តលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិហុងកុងលើកនេះ បានបំពេញបន្ថែមនូវកង្វះខាតរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិ ដែលបានធានាដោយប្រាកដប្រជានូវសន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់ហុងកុង ក៏ដូចជាធានាឱ្យគោលការណ៍”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។
បើមើលពីទម្លាប់អន្តរជាតិ ស្ទើរតែប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការតាក់តែងច្បាប់សន្តិសុខជាតិ។ បណ្តាប្រទេសលោកខាងលិចដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអូស្ត្រាលីជាដើមសុទ្ធតែបានតាក់តែងច្បាប់សន្តិសុខជាតិយ៉ាងតឹងរ៉ឹង។ ហេតុអ្វីបានជាដល់តំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន បានក្លាយទៅជាការប៉ះពាល់ដល់”សិទ្ធិ”និង”សេរីភាព”វិញ?ពាក្យសំដីរបស់មនុស្សមួយចំនួននៅប្រទេសលោកខាងលិចគឺមានពុតត្បុតខ្លាំងណាស់ និងមាន”ស្តង់ដារពីរ”។
តាមពិត បើមើលពីខ្លឹមសារ “ការការពារសិទ្ធិមនុស្ស”ត្រូវបានបង្ហាញឱ្យឃើញនៅគ្រប់ផ្នែកនៃលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង។ យើងអាចមើលឃើញថា លក្ខន្តិកៈនេះគឺតាក់តែងឡើងសើម្បីវាយបង្ក្រាបឧក្រិដ្ឋជនល្មើសច្បាប់មួយចំនួនតូចដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ សម្រាប់អ្នកក្រុងហុងកុង និងអ្នកវិនិយោគអន្តរជាតិភាគច្រើន លក្ខន្តិកៈនេះគឺគឺជា”ឆ្មាំការពារ”សិទ្ធិនិងសេរីភាព ក៏ដូចជាទ្រព្យសម្បត្តិនិងការវិនិយោគរបស់ពួកគេ។
ហុងកុងបានពឹងផ្អែកទៅលើមាតុប្រទេស និងតភ្ជាប់ជាមួយទូទាំងពិភពលោក ដែលជាអង្គភាពសេដ្ឋកិច្ចឯករាជ្យ ប្រកបដោយសេរីភាពបំផុតនិងភាពបើកចំហបំផុតលើពិភពលោកជាប់រហូតមក។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៣ ចំនួនក្រុមហ៊ុនប្រចាំនៅទីក្រុងហុងកុងដែលមានក្រុមហ៊ុនមេនៅនាយសមុទ្រឬចិនដីគោក មានដល់៩០៣៩ កើនឡើងចំនួន៦១បើប្រៀបធៀបនឹងឆ្នាំ២០២២ ដោយបានវិលទៅរកកម្រិតខ្ពស់មុនពេលការរីករាលដាលនៃជំងឺកូវីដ១៩ ។ បរិមាណក្រុមហ៊ុនដែលទើបបង្កើតថ្មីបានកើនឡើងពី២៧០ដល់ជិត៤៣០០ ដែលបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ។ នៅចុងឆ្នាំ២០២៣ ប្រាក់បញ្ញើសរុបក្នុងធនាគារនៅហុងកុងបានកើនឡើងប្រហែល៥.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ល។ ប្រការនេះបានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង ប្រាក់ទុននិងសហគ្រាសក្នុងនិងក្រៅប្រទេសនៅតែមានជំនឿចិត្តចំពោះបរិយាកាសប្រកបអាជីវកម្មនៅហុងកុងដដែល។
សូមបញ្ជាក់ថា លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុងគ្រោងនឹងចូលជាធរមាននៅថ្ងៃទី២៣ខែមីនា។ យកសន្តិសុខកម្រិតខ្ពស់មកធានាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហុងកុងនឹងកាន់តែប្រសើរឡើងនៅថ្ងៃស្អែក ហើយពិភពលោកក៏នឹងទទួលបាននូវ”ឱកាសហុងកុង”កាន់តែច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង