**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ដើម្បីអនុវត្ត​​​​គម្រោង​ IWRM​ ជាមួយគណៈប្រតិភូក្រុមបេសកកម្ម​​ដៃគូអភិវឌ្ឍន៍​

ភ្នំពេញ៖ នៅទីស្តីការក្រសួង​ នាព្រឹក​​​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០​២៤​ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​​ដឹកនាំ​កិច្ច​ប្រជុំបូកសរុប​លទ្ធផល​ចុងក្រោយ​របស់គណៈប្រតិភូក្រុម​​បេសកកម្ម​​​​ដៃគូ​​អភិវឌ្ឍន៍​​ក្នុង​​​​​​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​​ ដើម្បី​អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព​ខ្ពស់​និងមាន​ស័ក្តិសិទ្ធភាព​ លើគម្រោង​ការ​គ្រប់គ្រង​វិស័យ​ធនធាន​ទឹក​ដោយ​វិធានការ​ចម្រុះ(IWRM)​​ ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​​ និង​សហហិរញ្ញ​ប្បទាន​ពី​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី​(​AIIB)​​​ ក្នុងភូមិសាស្រ្ត​ខេត្ត​ពោធិ៍​សាត់ និងខេត្ត​បាត់​ដំ​បង​។​

ឯកឧត្តមរដ្ឋលេខាធិការ​មានប្រសាសន៍ឱ្យដឹងថា​​​​ កិច្ច​ប្រជុំបូកសរុបនេះ​មានការចូលរួមពី​អគ្គនាយកដ្ឋាន​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោងអភិវឌ្ឍន៍​ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ ​និងគ្រប់​គ្រង​បំណុល​នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក An​thoney Robert Gill នាយករងនៃ​ស្ថានតំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក Ryutaro Takaku ប្រធានក្រុមបេសកកម្ម​ធនាគារ​អភិវឌ្ឍន៍​​​អាស៊ី​និង​សហការី​ លោកស្រី Bo Zhang សហប្រធានក្រុមបេសកកម្មធនាគារ​វិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធ​​អាស៊ី​​និង​​សហការី​ ឯកឧត្តម​រដ្ឋ​លេខាធិការ​ អនុរដ្ឋលេខាធិការ ​អគ្គនាយក អគ្គលេខាធិការ លោក​​ លោក​ស្រី​​អគ្គនាយករង​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនានា​ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍​សាត់ និង​ខេត្តបាត់ដំបង លោក​ប្រធាន​ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមពោធិ៍​សាត់និងខេត្តបាត់ដំបង និងសហការីជាតិ​ អន្តរ​ជាតិ​ដែលអញ្ជើញមកពីអង្គភាពគ្រប់គ្រង​ និងអនុវត្តន៍​គម្រោង​របស់ក្រសួងធនធាន​ទឹក និង​ឧតុនិយម។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់ថា​​​ ​ដោយបានទទួលនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំ​ពី​សំណាក់​​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ធនាគារ​វិនិយោគហេដ្ឋារចនា​សម្ព័ន្ធ​​អាស៊ី​​​ ក្រសួង​ធនធានទឹក និងឧតុនិយមបានប្តេជ្ញារួមគ្នាធ្វើការអនុវត្តន៍​គម្រោងខ្នាតធំ IWRM ធ្វើការ​អភិវឌ្ឍន៍​ និង​ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមក្នុង​ខេត្ត​ភូមិភាគពាយ័​ព្យ​​ ដើម្បីទប់ទល់នឹងការប្រែប្រួល​​អាកាសធាតុ​ ​និងហានិភ័យ​​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​​​ មាន​ដូចជា​ ជំនន់​គ្រប់​ប្រភេទ​និងគ្រោះរាំងស្ងួត ដោយធានាយ៉ាងណាធ្វើការអនុវត្តន៍​នូវគម្រោង​នេះឱ្យ​បាន​ទាន់​ពេល​វេលា​៕​

អត្ថបទដែលជាប់ទាក់ទង