**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានសេវាក្រសួងការពារជាតិ ប្រារព្ធខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ស្ថិតក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

ភ្នំពេញ៖ អគ្គយោធសេវា ក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីរំលឹកខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ក្រោមអធិបតីភាពលោកជំទាវឧត្តមសេនីយ៍ទោ ម៉ា ណាវី នាយករង នាយកដ្ឋានព័ត៌មាន និងជាអនុប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ជាតំណាងលោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានក្រុមការងារយេនឌ័រ អគ្គនាយក ដ្ឋានយោធសេវាក្រសួងការពារជាតិ និងមានការចូលរួមពីសំណាក់ យោធិននារីចំណុះអគ្គនាយកដ្ឋាន យោធសេវាប្រមាណ៦៨ នាក់។

បន្ទាប់ពី ឧត្តមសេនីយ៍ត្រី ឱម សូដានី នាយករងនាយកដ្ឋានព័ត៌មាន អានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈផ្ញើជូននារីទូទាំងប្រទេសក្នុងឱកាសប្រារព្ធពិធីរំលឹកខួប លើកទី១១៣ទិវានារីអន្តរជាតិ៨ រួចមក ។

លោកជំទាវឧត្តមសេនីយ៍ទោ ម៉ា ណាវី ថ្លែងជួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គនាយកយោធសេវា ពិសេសលោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង និងជាប្រធានក្រុមការងារ យេនឌ័រអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានលើកឡើងថា៖ ពិធីរំលឹកខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា នៅឆ្នាំនេះគឺធ្វើឡើងក្នុងគោលបំណងរំលឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិ សេរីភាពរបស់នារីទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះជាសកម្មភាព ជំរុញការលើកកម្ពស់ស្ថានភាព ជីវភាព តំលៃ ឋានៈ តួនាទីនិងសិទ្ធិរបស់ស្រ្តីដែលជាការរួមចំណែកក្នុងការលើកកំពស់សមភាពយេនឌ័រ នៅកម្ពុជា ។ ដោយឡែក ក្នុង ខ.ភ. ម មាននារីរាប់ពាន់ នាក់បានស្ម័គ្រចិត្តចូលបំរើកងទ័ពនៅគ្រប់កងឯកភាពជំនាញ បច្ចេកទេសសុខាភិបាល ក៏ដូចជាទ័ពប្រយុទ្ធផងដែរហើយបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីប្រកបដោយអំណត់ព្យាយាមពុះពារការលំបាក ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាព ដែនដី និង អភិវឌ្ឍន៏ជាតិមាតុភូមិ។ ជាពិសេសបានចេញទៅបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ ចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិដោយបាន
ទទួលលទ្ធផលនិងស្នាដៃយ៉ាងប្រសើរហើយបាន ចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការ អនុវត្តន៍កម្មវិធីនយោបាយនិង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ ។

លោកជំទាវ ម៉ា ណាវី បានបន្តទៀតថា៖កន្លងមកដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គយោធសេវា នៃ ខ.ភ.ម ព្រមទាំងមេបញ្ជាការគ្រប់កងឯកភាពអំពីយេនឌ័រក្នុង ខ.ភ.មលើកកំពស់ការយល់ដឹងអំពី ទស្សនៈយេនឌ័រ និងមានការគាំទ្រកាន់តែខ្លាំងដល់ការបញ្ជា្របយេនឌ័រកាត់បន្ថយការរើសអើងគ្រប់រូបភាពហើយបានចាត់ទុកនារីជាការងារស្នូលរបស់អង្គភាពធ្វើឲ្យ ស្ថានភាពស្ត្រីក្នុង ខ.ភ.ម កាន់តែប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនោះមាននារី ខ.ភ.ម មានឱកាសទទួលបានឋានៈតួនាទីសំខាន់ៗក្នុងកងឯកភាពរបស់ខ្លួនជាច្រើនរូបទៀតផង។

លោកជំទាវក៏ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធិននារីរបស់អគ្គនាយកដ្ឋានយោធសេវា និងបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី
«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» គឺជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាម ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតលើបច្ចេកវិទ្យាឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង