**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម

កាណាដា សន្យានឹងផ្តល់ជំនួយ ២.២ពាន់លានដុល្លារ ដល់អ៊ុយក្រែន នៅក្នុងឆ្នាំនេះ

បរទេស៖ ប្រទេសកាណាដាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាចំនួន ៣.០២ពាន់លានដុល្លារកាណាដា (២.២ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Kyiv ក្នុងខួបលើកទី២នៃសង្គ្រាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងឈរជាមួយអ៊ុយក្រែនជាមួយនឹងអ្វីដែលវាត្រូវការ ដរាបណាវាត្រូវការ។

លោក Zelensky បានឲ្យដឹងថា ទីក្រុង Kyiv ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍ផងដែរ។ លោក Zelensky បានបញ្ជាក់ថា បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នានេះបានកើតឡើងជាមួយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងដាណឺម៉ាកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការិយាល័យរបស់លោក Trudeau បានឲ្យដឹងថា កិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំរវាងទីក្រុង Ottawa និង Kyiv ដោយគូសបញ្ជាក់ពីគន្លឹះ ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងសម្រាប់កាណាដា ដើម្បីបន្តគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាជនរបស់ខ្លួន និងកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់អនាគត។

ឯកសារនេះរួមបញ្ចូលទាំងការសន្យាផ្តល់មូលនិធិ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ យោធា សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ ប៉ុន្តែមិនមែនជាកតិកាសញ្ញាការពារជាតិ ឬការធានានៃការការពារយោធានោះទេ។

ទីក្រុង Kyiv បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាការបង្ហាញដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់បស្ចិមប្រទេស ខណៈដែលធនធានរបស់ខ្លួនត្រូវបានលាតសន្ធឹង ហើយរុស្ស៊ីកំពុងទទួលបានផលចំណេញលើកដំបូងរបស់ខ្លួននៅលើសមរភូមិក្នុងរយៈពេលជិតមួយឆ្នាំ។

អ៊ុយក្រែន ពឹងផ្អែកលើជំនួយយោធារាប់សិបពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យកងទ័ពរបស់ខ្លួននូវគ្រាប់រំសេវ កាំភ្លើងធំ រថក្រោះ រ៉ុក្កែត និងឧបករណ៍ផ្សេងៗទៀត។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen នៅទីក្រុង Kyiv ក៏បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការទូទាត់លើកដំបូងក្រោមកម្មវិធីជំនួយថ្មី ៥០ពាន់លានអឺរ៉ូ (៥៤.២ពាន់លានដុល្លារ) EU សម្រាប់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ៤.៥ពាន់លានអឺរ៉ូ (៤.៩ពាន់លានដុល្លារ) នឹងត្រូវបានបញ្ចេញនៅក្នុងខែមីនា។

ប៉ុន្តែនៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី៣ របស់វា នៅតែមិនមានសញ្ញានៃវឌ្ឍនភាពលើលំហូរមូលនិធិដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ដែលជាកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។

ប្រភព៖ Barron

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង