**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ជនជាតិចិនតៃវ៉ាន់២នាក់ ដែលផលិតវីដេអូញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមនៅខេត្តព្រះសីហនុ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ ដែលផលិតវីដេអូចាប់បង្ខាំងខុសពីការពិត នៅខេត្តព្រះសីហនុ ចេតនាញុះញង់ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងភាពវឹកវរនៅក្នុងសង្គម។

ឯកឧត្ដម គួច ចំរើន បានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ បានធ្វើដំណើរចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងផលិតវីដេអូចាប់បង្ខាំង ហើយបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីទាក់ទាញអ្នកចូលទស្សនា និងដើម្បីផលប្រយោជន៍លក់ដូរផលិតផលនៅប្រទេសរបស់ខ្លួន។

បើតាមឯកឧត្ដមអភិបាលខេត្ត យោងតាមការសួរចម្លើយ ជនសង្ស័យទាំងពីរនាក់នេះ បានអះអាងថា ដើមនៅពេលពួកគេមកដល់ប្រទេសកម្ពុជា គ្រោងផលិតវីដេអូនេះនៅរាជធានីភ្នំពេញ ប៉ុន្ដែអគារដែលបានទៅដល់នោះមិនស្របក្នុងការថតវីដេអូឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញក្រោយមកដល់ខេត្តព្រះសីហនុ ពួកគាត់បានទៅអគារមួយកន្លែងនៅម្ដុំឆ្នេរអូរត្រេះ ហើយរៀបចំថតជាវីដេអូ និងឡាយផ្ទាល់នៅលើបណ្ដាញសង្គមដោយប្រឌិតថា រូបគេត្រូវបានគេចាប់បង្ខាំង និងធ្វើទារុណកម្ម ប៉ុន្ដែរូបគេលួចរត់ចេញមកក្រៅបាន។ បន្ទាប់ពីឃើញវីដេអូបែបនេះ លោកបានបញ្ជាកម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ។

ឯកឧត្ដម គួច ចំរើន បានបន្ថែមថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញក្រោមការបញ្ជាពីឧត្តមសេនីយ៍ឯក ស រដ្ឋា កំណត់បានទីតាំងរបស់ពួកគេស្នាក់នៅ ហើយឈានដល់ការចាប់ខ្លួនតែម្ដង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។

ឯកឧត្ដមបានបញ្ជាក់ថា បើតាមផែនការរបស់ពួកគេ ក្រោយសម្ដែងរួចនៅខេត្តព្រះសីហនុ ពួកគេគ្រោងទៅខេត្តសៀមរាបបន្ដទៀត ប៉ុន្ដែមិនទាន់បានទៅផង ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។

ក្នុងន័យនេះ ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ថា តាមរយៈវីដេអូដែលពួកគេសម្ដែងចាប់បង្ខាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជា ពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កំពុងដើរកម្សាន្ដ និងរស់នៅប្រកបដោយសុវត្ថិភាព ក្រោមម្លប់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក ចំពោះវិធានការច្បាប់ចំពោះជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ត្រូវបានឯកឧត្ដម គួច ចំរើន អះអាងថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា រួចទើបបណ្ដេញចេញទៅកាន់ប្រទេសដើមវិញ។

ជាមួយគ្នានេះ ឯកឧត្ដម គួច ចំរើន ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលកំពុងដើរលេងកម្សាន្ដ ឬបម្រុងមកកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកុំមានការព្រួយបារម្ភ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអាចដើរលេងកម្សាន្ដដោយគ្មានការភ័យខ្លាចអ្វីឡើយ។

បន្ថែមពីនេះ ឯកឧត្ដមក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងប្រទេសកម្ពុជាឲ្យបានទាំងអស់គ្នា ពោលត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាគោលដៅទេសចរណ៍ ទៅកាន់មជ្ឍដ្ឋានជាតិ និងអន្ដរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរដើម្បីចូលមកកម្សាន្ដ៕

អត្ថបទដែលជាប់ទាក់ទង