**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ

រដ្ឋបាលខេត្តកំពង់ធំ ច្រានចោលការចុះផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធផ្ទៃដីទំហំ១៦០០ហិកតា នៅតំប់វាស្រង៉ែ ស្រុកកំពង់ស្វាយ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានចេញប្រកាសព័ត៌មាន ដោយច្រានចោលការផ្សាយតាមបណ្តាញសង្គមមួយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធផ្ទៃដីទំហំ ១៦០០ហិកតា ស្ថិតនៅតំប់វាស្រង៉ែ ស្រុកកំពង់ស្វាយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបំភ្លឺថា ពាក់ព័ន្ធផ្ទៃដីទំហំ១៦០០ហិកតា ស្ថិតនៅតំបន់វាលវាលស្រង៉ែ (វាលផ្អែកដំបង) ក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាដីស្ថិតក្នុងដីកាលេខ ០៧៨ ដខ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋបាលខេត្ត ស្តីពីការប្រគល់សិទ្ធិ ជូនលោក សុខ មុន្នី ដើម្បីខ្លីដីពីរដ្ឋធ្វើស្រែប្រដេញទឹក និងស្រែប្រាំង។

ដីកានេះត្រូវបាននិរាករណ៍ដោយដីកាលេខ ៨១ ដខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ និងដីកាលេខ ៨២៥ខ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ ដោយដីកាលេខ ៨១ ដខ ដែលមានផ្ទៃដីទំហំ ៧០០ហិកតា ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៤២០គ្រួសារ ដែលមានលោក សុខ សឹង, លោក ឃន ស៊ីវ និងលោក អ៊ុំ ម៉េង ជាតំណាង។

ដីនេះត្រូវបានប្រជាពលរដ្ឋ ចូលទៅកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល ចំពោះដីកាលេខ ៨២ ដខ ដែលមានផ្ទៃដីទំហំ ៩០០ហិកតា បានប្រគល់ជូនលោក សុខ មុន្នី ដើម្បីធ្វើការវិនិយោគ រហូតមកដល់ពេលនេះ គឺផ្ទៃដីទំហំ ៩០០ហិកតា ស្ថិតនៅក្នុងការគ្រប់គ្រងប្រើប្រាស់របស់លោក សុខ មុន្នី នៅឡើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្ត ស្វាគមន៍ជានិច្ចក្នុងការសហការផ្តល់ និងទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋានទាំងអស់ និងស្នើឲ្យសារព័ត៌មានដែលបានចុះផ្សាយ និងសារព័ត៌មានដទៃទៀត ដែលមានបំណងចង់ស្វែងយល់ករណីនេះ ឬព័ត៌មាន ផ្សេងៗទៀត សូមមកទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់នៅរដ្ឋបាលខេត្ត រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង