**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ជំរុញដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង ទីតាំងលេងកំសាន្តរមណីយដ្ឋានអាហារដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ហេង សុថា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៥៦ អាណត្តិទី៣ ឆ្នាំទី៥ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់រដ្ឋបាលក្រុងក្រចេះ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ចៅសង្កាត់អូឬស្សី ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមចុះពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខេត្ត ក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ដែលបានដាក់តាំងទំនិញផ្សេងៗលក់ដូរនៅតាមមុខផ្ទះរបស់ខ្លួន សូមកុំដាក់តាំងទំនិញលើចិញ្ចើមផ្លូវដែលកំពុងស្ថាបនា ឆូសឆាយពង្រីកផ្លូវជា២កន្លង ដែលជាហេតុនាំអោយមានផលប៉ះពាល់ដល់ដំណើរការស្ថាបនាសាងសង់ ហើយវាបង្ហាញអោយឃើញពីភាពលក់ដូរគ្មានសណ្តាប់ធ្នាប់ គឺសូមដាក់តាំងលក់ដូរទំនិញរបស់ខ្លួមចូលអោយផុតពីតួរផ្លូវដែលកំពុងស្ថាបនា។

ដោយឡែកករណីបងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ហើយប្រលែងឲ្យដើរស៊ីស្មៅពាស់វាលពាសកាលតាមដងផ្លូវក្នុងសង្កាត់អូឬស្សី-សង្កាត់ក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ប៉ុស្តិ៍នគរបាលក្នុងមូលដ្ឋានក៏ដូចជាសាលាក្រុងត្រូវមានវិធានការចាប់សត្វគោនោះយកទៅរក្សាទុកនិងកោះហៅម្ចាស់ មកអប់រំ និងផាកពិន័យ ដែលបានប្រលែងសត្វគោរបស់ខ្លួនឲ្យដើរពាសវាលពាសកាល ពិសេសបានដើរតាមដងផ្លូវដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរផងដែរ។

ទន្ទឹមនឹងនោះដែរឯកឧត្តម ហឿ ស៊ីយ៉ែម បានរំលេចនៅភាពជោគជ័យរបស់រដ្ឋបាលខេត្ត ក៏ដូចជានៅតាមបណ្ដាមន្ទីរ-អង្គភាព បានខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចបានល្អប្រសើរក្នុងន័យរួមគ្នាបន្តសហការយ៉ាងស្អិតរមួតដើម្បីអភិវឌ្ឍន៍ខេត្តក្រចេះអោយមានការរីកចំរើន។ ជាមួយគ្នាផងដែរនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានរំលេចពីការងារវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ និងបានជំរុញដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តខិតខំយកចិត្តទុកដាក់ពង្រឹង ទីតាំងលេងកំសាន្តរមណីយដ្ឋានអាហារដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្រោយពីការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅតែជាអាតិភាពក្នុងការបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឹះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព អាចឆ្លើយតបបានចំពោះបញ្ហាប្រឈមនានានៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់ខ្លួន ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង