**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ

ស្នងការខេត្តកំពត ជំរុញឲ្យមន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារជំនាញរបស់ខ្លួន ដើម្បីមានការអភិវឌ្ឍ

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តខែខាងមុខ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០១ លោកអធិការ អធិការរង ទាំង០៩ ក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទាំង៩៣ សរុបចំនួន ២៦៦នាក់។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ ជូនអង្គប្រជុំ។

បន្ទាប់មកលោកអធិការនគរបាល ក្រុង ស្រុក បានឡើងធ្វើរបាយការណ៍បំពេញបន្ថែម ដោយលើកឡើង ពីការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសការងារបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសក្មេងទំនើង និងរាល់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខ្លួន។

មតិចូលរួមរបស់លោកឧត្តមសេនីយ៍ត្រី ងឹម វេត ស្នងការរងទទួលផែនការ ងារសណ្តាប់ធ្នាប់ បានលើកឡើងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងក្នុងខេត្តកំពត។ ដោយប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ក្នុងខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ ឃើញថាមានការកើនទ្បើង ៤ករណី បើប្រៀបធៀបទៅខែធ្នូ ឆ្នាំ២០២៣។ បានលើកឡើងពីករណីកកស្ទះ តាមបណ្តោយផ្លូវជាតិ(ផ្លូវជាតិលេខ៣) មូលហេតុកកស្ទះ មានទីប្រជុំជនច្រើន ពិសេសផ្សារឈូក ក្នុងស្រុកឈូក(កន្លែងលក់មាន់អាំង)។យើងត្រូវមានកម្លាំង និងមានវិធានការដោះស្រាយ។ គួរស្នើសុំដល់អភិបាលស្រុក ដើម្បីបង្កើតគណៈកម្មការចម្រុះមួយដោយមានអភិបាលរងស្រុកមួយរូប អ្នកដឹកនាំរួម សម្រាប់ការងារសម្រួលចរាចរណ៍ពេលកកស្ទះ ត្រូវរកផ្លូវវាងសម្រាប់ដោះការស្ទះ។
-មតិចូលរួមរបស់ឧត្តមសេនីយ៍ត្រី មិញ សុខេង ស្នងការរងទទួលផែនភស្តុភារ ហិរញ្ញវត្ថុ បានលើកឡើងពីគោលរបប ប្រាក់បៀវត្សប្រចាំខែ សម្រាប់កងកម្លាំង។
-មតិចូលរួរបស់លោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានលើកឡើងចំណុចសំខាន់មួយចំនួន ជូនដល់អង្គប្រជុំ។
-ត្រូវយកចិត្តទុកដាក់កសាងសំណុំរឿងមុនបញ្ជូនទៅតុលាការ។
-ម៉ោងពេលឃាត់ខ្លួនត្រូវបញ្ជូនមកការិយាល័យឲ្យបានទាន់ពេលវេលា។
-ត្រូវគ្រប់គ្រងមុខសញ្ញាជួញដូរ ធ្វើបញ្ជីឲ្យបានច្បាស់លាស់។
-មុខសញ្ញាដែលនៅសល់ ត្រូវធ្វើសាវតារឲ្យបានច្បាស់លាស់។
-សំណូមពរលោកអធិការនៅជាប់ព្រំដែនវៀតណាម ត្រូវក្តាប់មុខសញ្ញា ដែលចុះតាមផ្លូវទឹក។

ប្រសាសន៍បូកសរុបនិងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរដល់កងកម្លាំង ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ។ ពិសេសផែនការងារព្រហ្មទណ្ឌក្នុងការបង្រា្កបបទល្មើសបានជាច្រើន។
-កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិន័យរបស់កងកម្លាំង។
-ពាក់ព័ន្ធកម្លាំងទាំងអស់ ទាំងកម្លាំងអធិការដ្ឋាន ត្រូវមានវត្តមានធ្វើការងារ និងតាមបណ្តាផែនត្រូវត្រួតពិនិត្យកម្លាំង។
-ណែនាំដល់កងកម្លាំងទាំងអស់ឲ្យជៀសផុតពីគ្រឿងញៀន បើរកឃើញមានករណីប្រើប្រាស់ ត្រូវធ្វើរបាយការណ៍ស្នើសុំកាត់ក្របខ័ណ្ឌចោលតែម្តង។
-សំណូមពរដល់លោកអធិការ ស្រុក ក្រុង ត្រូវយកចិត្តទុកដាក់ លើការងារក្តាប់សភាពការណ៍សន្តិសុខក្នុងភូមិសាស្ត្រខ្លួន។

មុនបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឲ្យមន្ត្រីនគរបាល នៅតាមបណ្តាការិយាល័យជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទៅលើការងារជំនាញរបស់ខ្លួន ដើម្បីមានការអភិវឌ្ឍ និងសូមជូនពរដល់មន្ត្រីនគរបាលទាំងអស់ ឲ្យទទួលជោគជ័យគ្រប់ភារកិច្ច និងមានអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង