**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ពេញមួយឆ្នាំ២០២៣ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤.៦ពាន់លានដុល្លារ

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប សម្រេចបាន ៤ ៦១៥លានដុល្លារ ថយចុះ៤.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

តាមរយៈរបាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប មានទំហំទឹកប្រាក់ជាង ៣ ៦៦៦ លានដុល្លារ ធ្លាក់ចុះប្រមាណ ជិត១០% ខណៈការនាំចេញពីអឺរ៉ុបមកកម្ពុជាវិញមានតម្លៃ ជាង៩៤៩លានដុល្លារ កើនឡើង១៦.៩៣%។

លោលបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ថា មូលហេតុដែលជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប ធ្លាក់ចុះជិត១០%នេះ គឺបណ្តាលមកពីបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ច នៅទូទាំងពិភពលោក ក៏ដូចជាតម្រូវការរបស់ប្រជាជនអឺរ៉ុប ខណៈផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើន គឺប្រភេទទំនិញវាយនភណ្ឌដូចជា សម្លៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរ ស្បែកជើង កង់ និងប្រភេទកសិផលមួយចំនួន។
តែយ៉ាងនេះក្តីលោករំពឹងថា នៅឆ្នាំ២០២៤នេះ ស្ថានភាពរនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នឹងវិលមករកភាពល្អប្រសើរ ដោយអឺរ៉ុបនឹងមានតម្រូវការ និងបញ្ជាទិញទំនិញពីកម្ពុជាឡើងវិញ។

លោកលើកឡើងដូច្នេះដោយកត់សម្គាល់ថា ការអូសបន្លាយយូរនៃសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យប្រជាជនអឺរ៉ុបមានភាពស៊ាំ ដូច្នេះហើយនាំឱ្យការប្រកបរ អាជីវកម្ម ក៏ដូចជាបំពេញការងាររបស់ពួកគេមានស្ថិរភាព ដែលធ្វើឱ្យពួកគេបង្កើនតម្រូវការឡើងវិញ ស្របពេលដែលប្រជាជន អឺរ៉ុប គឺជាប្រជាជនដែលស៊ីវីល័យ ចូលចិត្តចំណាយច្រើន។

លោកកត់សម្គាល់ផងដែរថា បេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅបារាំង និងអឺរុប ដែលបង្ហាញនូវកិច្ចសហការដ៏ល្អប្រសើរ រវាងភាគីទាំងពីរ នឹងធ្វើឱ្យក្រុមហ៊ុនរបស់អឺរ៉ុប ចាប់អារម្មណ៍មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីផលិតទំនិញផ្សេងៗសម្រាប់នាំចេញ ដែលនឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប កាន់តែធំជាងមុន។

ជាមួយគ្នានេះ លោកជំរុញឱ្យមានការគិតគូរទៅលើ បង្កើនការពង្រឹងគុណភាពទំនិញ​ សម្រាប់ទំនិញវាយនភណ្ឌ និងពង្រឹងទៅលើភូតគាមអនាម័យ សម្រាប់កសិផល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនអឺរ៉ុប ដើម្បីជំរុញការនាំចេញទៅអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង