**ឯកឧត្តម ប៉ាវ ហម ផាន ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល អនុវត្តការងារខែមេសា និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ខេត្តស្ទឹងត្រែង បាននិងកំពុងមានការអភិវឌ្ឍ ឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនារូបវ័ន្ត សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ**សម្ដេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសធុរកិច្ច ការវិនិយោគនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់**ឯកឧត្ដម ហ៊ុន ម៉ានី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ**ឯកឧត្ដម ស្វាយ សំអ៊ាង សង្ខេបពីសមិទ្ធផលនៃការអនុវត្តតម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ក្នុងខេត្តស្ទឹងត្រែង**សម្តេចធិបតី៖ គ្រប់ក្រសួងស្ថាប័ន ក្រោមការដឹកនាំ និងការសម្របសម្រួល របស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ៗ ជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច**សម្តេចធិបតី ផ្ដល់អនុសាសន៍​ ៥ចំណុច ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សំដៅលើកកម្ពស់​បរិយាកាសធុរកិច្ចនៅកម្ពុជា**នាយឧត្តមសេនីយ៍ ស ថេត ប្រកាសចូលកាន់តំណែង អគ្គស្នងការរង ចំនួន២រូប និងប្រជុំបូកសរុបលទ្ធផលការងារខែមេសា**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់នៅក្នុងរយៈពេលមធ្យមទៅវែង**ក្រសួងវប្បធម៌ រៀបចំពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅជួសជុលនៅប្រទេសបារាំង**សម្តេចធិបតី៖ បច្ចេកវិទ្យាឌីជីថលជាកត្តាលីករគន្លឹះមួយជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព**ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ចដើម្បីទាក់ទាញវិយោគ**សម្តេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិជួយឱ្យចំណេញពេល កាត់បន្ថយចំណាយ និងមិនចាំបាច់ត្រូវរត់ការពីស្ថាប័នមួយទៅស្ថាប័នមួយទៀតទេ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកបានថា ជាសមិទ្ធផលរួមគ្នា របស់ក្រសួងស្ថាប័ន្ធ នៃរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៧០គ្រួសារ ក្នុងស្រុករលាប្អៀរ**បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ កំពុងបន្តអនុវត្តការងារថែទាំជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

បារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ២០២៣។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ឯកឧត្ដម មាស សោភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង និងពង្រឹងគ្រឹះនៃទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស្អិតរមួត រវាងកម្ពុជា-បារាំង ជាពិសេសវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ ការពារជាតិ បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី ឱ្យកាន់តែរីកចម្រើនល្អប្រសើរ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យរួមគ្នា ដោះស្រាយបញ្ញាសកល និងការពិនិត្យមើលមធ្យោបាយរួមនានា ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ និងមានការធានាដល់អធិបតេយ្យ និងឯករាជ្យពេលលេញនៃបណ្តារដ្ឋទាំងអស់។

ឯកឧត្ដម មាស សោភ័ណ្ឌបន្តថា ក្នុងដំណើរអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំងលើកទី១នេះ សម្តេចធិបតី អមដោយគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានកម្មវិធីមួយចំនួន ក្នុងនោះក៏មានការទទួលជំនួបសម្តែងការគួរសមរបស់បណ្តាក្រុមហ៊ុនបារាំងធំៗ មួយចំនួនទៀតផងដែរ ដូចជា៖ ១. ក្រុមហ៊ុន CMA CGM, ២. ក្រុមហ៊ុន LVMH, ៣. ក្រុមហ៊ុន Ecole 42 និង៤. ក្រុមហ៊ុន PL Vista។

ឯកឧត្ដមប្រធានក្រុមអ្នកនាំពាក្យបន្ថែមថា សម្តេចធិបតី នឹងដឹកនាំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងអញ្ជើញមកដល់រាជធានីភ្នំពេញវិញ នៅវេលារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង