**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អភិបាលខេត្តពោធិ៍សាត់ បើកទ្វារទឹកទំនប់ទី៣ និងទំនប់ទី៥ ជួយដល់ប្រជាកសិករ ធ្វើស្រែប្រាំង​ ដែលកំពុងកង្វះទឹកបន្ទាន់

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា ​អភិបាលខេត្តពោធិ៍សាត់​ ​ដឹកនាំមន្ត្រី​ជំនាញក្រោមឱវាទ​​ ចុះអន្តរាគន៍​បើកទ្វារទឹក ទំនប់ទី៣ និង ទ្វារទឹកទំនប់ទី៥ ជួយដល់ប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំង​ ដែលកំពុងកង្វះទឹកបន្ទាន់។

​លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវ រដូវប្រាំងទូទាំងខេត្ត គិតត្រឹមថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤នេះ សម្រេចបានសរុប ៥០.៥១៨ ហិចតាស្មើរនឹង ២៥២.៥៩%នៃផែនការប្រចាំឆ្នាំ ចំនួន ២០.០០០ ហិចតា ដូចនេះហើយបើតាមការពិនិត្យជាក់ស្តែង ផ្ទៃដីដែលប្រជាកសិករ កំពុងបង្កបង្កើនផលស្រូវប្រាំងនោះ គឺលើសផែនការកំនត់ ហើយពួកគាត់នឹងអាចជួបនូវបញ្ហាកង្វះខាតទឹក ស្រោចស្រប់លើដំណាំស្រូវប្រាំង របស់ពួកគាត់នាពេលខាងមុខផងដែរ។

នាឱកាសនោះ ​អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ស្នើរដល់អាជ្ញាធរភូមិ អាជ្ញាធរឃុំ អាជ្ញាធរស្រុក ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ សូមកុំធ្វើស្រូវប្រាំងជាលើកទី ២ បន្តទៀត ខណះនាពេលខាងមុខ នឹង អាចប្រឈមនូវបញ្ហាកង្វះខាតទឹក ហើយអាជ្ញាធរ និង ស្វះស្វែងរកវិធីសាស្ត្រដោះស្រាយ នូវបញ្ហាទាំងនេះ ជូនដល់ប្រជាកសិករដែលកំពុង បង្កបង្កើនផល ស្រូវរដូវប្រាំង ដែលលើសផែនការនេះ អោយអស់លទ្ធភាព។ លោកអភិបាលខេត្តក៍បានមានប្រសាន៍បន្តថា ជាការពិតណាស់បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយ បឹង បានស្រកដល់បាតដី ដើម្បីយកទឹកមកស្រោចស្រប់ការពារ លើដំណាំស្រូវរបស់បងប្អូនក៍ពិតមែន ប៉ុន្តែយើងនៅ មានទំនប់ទឹកទី ៣ និង ទំនប់ទឹកទី ៥ ដែលស្តុបទឹកបានជាង ៥០ លានម៉ែត្រគូបសម្រាបើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬ ប្រឡាយក្អែបដើម្បីអោយកសិករត្រៀមបូមបញ្ចូលដាក់ស្រែរបស់ពួកគាត់រៀងៗខ្លួន។

ឯកឧត្ដមអភិបាលខេត្តក៍បានគូសបញ្ជាក់ថា ការធ្វើស្រែគឺតម្រូវការស្រូវពូជ និង ទឹក បើមានស្រូវពូជ តែកង្វះទឹក ឬ ក៍មានទឹកតែកង្វះស្រូវពូជ ក៍យើងមិនអាចដំណើរការទៅបានដែរ។ នេះជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាការអនុវត្តន៍នូវតួនាទីភារកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ មិនត្រូវសង្ហំស្ងៀម នៅពេលដែលប្រជាពលរដ្ឋ ជួបនូវបញ្ហានោះឡើយ។

ជាក់ស្តែងដូចជាករណីប្រជាពលរដ្ឋ ធ្វើស្រែប្រាំងលើសផែនការកំនត់ រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ អោយផ្អាកការធ្វើស្រែប្រាំងជាលើកទី ២ រួចមកហើយប៉ុន្តែប្រជាកសិករនៅតែបន្តធ្វើ ដូចនេះក្នុងនាមអាជ្ញាធរខេត្ត បើបងប្អូនជួបការលំបាក ជួបបញ្ហាហើយមិន ជួយដោះស្រាយនោះទេ ស្រែរបស់ប្រជាកសិករ និង ប្រឈមនូវការខូចខាត នាពេលខាងមុខជាក់ជាមិនខានឡើយ។

ឯកឧត្ដមអភិបាលខេត្តក៍បានណែនាំ និង បញ្ជាទៅមន្ទីរជំនាញអោយបើកទ្វារទឹកទំនប់ទី ៣ និង ទំនប់ទី ៥ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាកសិករ អោយបានទាន់ពេលវេលា ហើយអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវផ្សព្វផ្សាយ និង ការបែងចែកទឹកទៅដល់ស្រែ ប្រជាកសិករអោយបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង