**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាកំពុងពង្រឹងភាពស្អាតស្រូបទាញពុទ្ធបរិស័ទឱ្យមកធ្វើសមាធិដើម្បីសន្តិភាពផ្លូវចិត្ត

ភ្នំពេញ៖ ចិត្តបរិសុទ្ធជ្រះថ្លា គឺជាដើមចមនៃភាពស្អាត ហើយភាពស្អាតទាំងផ្លូវចិត្ត និងកាយបានដឹកនាំមនុស្សឆ្ពោះទៅរកសេចក្តីសុខប្រកបដោយភាពថ្លៃថ្នូរ និងមានកិត្តិយសនៅក្នុងសង្គមជាតិ។ ទាំងនេះគឺជាគោលបំណងនៃគម្រោងសាងសង់ទីកន្លែងសម្រាប់ធ្វើសមាធិ និងវិបស្សនា របស់មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលនឹងរៀបចំសាងសង់ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទីតាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូអមដំណើរ និងឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា រួមទាំងឧបាសក ឧបាសិកាចំណុះមជ្ឈមណ្ឌល នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិផ្សារភ្ជាប់ និងជីវិតប្រចាំថ្ងៃដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។

ការសាងសង់ទីកន្លែងធ្វើសមាធិជូនពុទ្ធបរិស័ទនេះ នឹងរៀបចំតង់ជាលក្ខណៈខ្មែរបែបទំនើប មានភាពល្អឯកប្លែកពីតំបន់ដទៃ ដែលបន្សល់ជាស្នាដៃទុកជាកេរ្តិ៍មរតកដល់កូនខ្មែរជំនាន់ក្រោយ។ ជាគម្រោងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននឹងរៀបចំ ៥ទៅ១០តង់ សម្រាប់ការសាកល្បងជាមុនសិន ម្យ៉ាងចង់ឱ្យមានការចូលរួមការពារ និងអភិរក្សពីប្រជាសហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ឱ្យរកប្រាក់ចំណូលបន្ថែម ដើម្បីធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរ ប៉ុន្តែការរកចំណូលទាំងនេះ គឺកើតចេញពីភាពស្អាត មិនមានការកេងចំណេញ មិនកុហក់ភូតភូរបោកប្រាស់ពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកម្សាន្ត។ ជារួមគឺជាការប្រកបរបរដោយសុច្ចរិត ត្រឹមត្រូវថ្លៃថ្នូរ មានសោភ័ណភាពស្អាត មិនមានសំរាមប្លាស្ទិកដែលបង្ករការបំពុលបរិស្ថាន ដោយមានកន្លែងទុកដាក់សំរាមត្រឹមត្រូវ ចំណែកតម្លៃម្ហូបអាហារក៏អាចទទួលយកបានតាមរយៈការកំណត់តម្លៃត្រឹមត្រូវ កំណត់ប្រភពនៃទំនិញ និងបរិយាកាសមានផាសុកភាពល្អ ៕

អត្ថបទដែលជាប់ទាក់ទង