**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសពីភាពជាដៃគូក្លិបអន្តរជាតិប្រវត្តិសាស្ត្រជាមួយ Young Elephants F.C របស់ឡាវ

កីឡា៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីភាពជាដៃគូក្លិបអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយ Young Elephants F.C របស់ប្រទេសឡាវ ដើម្បីពង្រឹងគុណភាពក្រុម ក៏ដូចជាអភិឌ្ឍន៍ក្រុម និងទំនាក់ទំនងផ្សេងៗទៀតរវាងក្លិបទាំងពីរ។

យោងតាមហ្វេសប៊ុកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា កិច្ចសហការជាយុទ្ធសាស្ត្រនេះរួមមានធាតុសំខាន់ៗដែលបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមចំពោះឧត្តមភាពរួមមាន៖ ១.ការដោះដូរកីឡាករ គឺជាសិល្បៈនៃការរៀបចំការផ្លាស់ប្ដូរទេពកោសល្យបែបទំនើបកម្ម និងការសម្របខ្លួន នៅលើមាត្រដ្ឋានកម្រិតពិភពលោក។ ២. ការចែករំលែកព័ត៌មាន៖ តម្រឹមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចបាននូវភាពជោគជ័យរួមគ្នាតាមរយៈការសហការចែករំលែកព័ត៌មាន។ ៣. កិច្ចសហការប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម រួមបញ្ចូលការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញអ្នកទស្សនា និងពង្រឹងទំនាក់ទំនងអ្នកគាំទ្រ។ ៤. ការប្រកួតមិត្តភាព/ជំរំហ្វឹកហាត់៖ ការកែលម្អ អភិវឌ្ឍន៍ជំនាញ និងការបង្កើតមិត្តភាពតាមរយៈការខិតខំប្រឹងប្រែងសហការរៀបចំឱ្យបានល្អ។ ៥. ទំនាក់ទំនងធុរកិច្ចអន្តរជាតិ៖ ការបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មរួមគ្នា ដែលវាលើសពីសកម្មភាពនៅលើទីលានបាល់ទាត់។

សូមរំលឹកថា ក្លិបបាល់ទាត់ Young Elephants F.C ជាក្រុមដ៏ជោគជ័យមួយនៅក្នុងក្របខណ្ឌលីគកំពូលទ្បាវ។ ពួកគេទើបតែគ្រងជើងឯក Lao League 1 ២ ឆ្នាំជាប់ៗគ្នាផងដែរ ពោលគឺនៅឆ្នាំ ២០២២ និង ២០២៣..។ ដោយទ្បែក ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង  ក៏ជាក្រុមជោគជ័យមួយនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង