**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

ទសវត្សរ៍រុងរោចន៍នៃប្រាជ្ញាចិនបង្កើនអនុភាពដល់ការសម្រេចសុបិនរួមរបស់មនុស្សជាតិ

១០ឆ្នាំកន្លងមកដោយរាប់ចាប់ផ្តើមពីការចេញដំណើររបស់ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិដែលបានរំលេចនៅក្នុងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជ្រាតចូលទៅក្នុងស្មារតីថ្នាក់ដឹកនាំប្រទេសនៅក្នុងពិភពលោកសម្រាប់ជាគតិនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយបញ្ហាសកលជូនដល់ពិភពលោក។ ប្រាជ្ញាចិននេះបានលេចចេញក្នុងពេលវេលាដ៏សមស្របបំផុតមួយដោយបានជួយទប់ស្កាល់នូវរាល់ហានិភ័យនានាដែលពិភពលោកមានការព្រួយបារម្មណ៍ពីការធ្លាក់ចូលឡើងវិញទៅក្នុងសង្គ្រាមត្រជាក់ ឬលទ្ធភាពទៅក្នុងយន្តការឯកតោភាគីនិយម ឬការវិលត្រឡប់មកវិញនូវទម្រង់អាណានិគមនិយម ឬអាណាព្យាបាលនិយម។

១០ឆ្នាំកន្លងមកនេះ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិបានដាស់តឿនមនុស្សជាតិឱ្យដើរចាកចេញកាន់តែឆ្ងាយពីស្មារតីសង្រ្គាមត្រជាក់នៅគ្រប់សញ្ញាណទាំងអស់ ហើយជំរុញឲ្យមានទស្សនវិស័យថ្មីមួយនៃសន្តិសុខដែលមានលក្ខណៈរួមគ្នា ពេញលេញ សហប្រតិបត្តិការគ្នា និងប្រកបដោយចីរភាព។ ប្រាជ្ញាចិននេះបានបញ្ជាក់ច្បាស់ថា គ្មានប្រទេសណាមួយអាចរក្សាបាននូវសន្តិសុខដោយខ្លួនឯងដាច់ខាតនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចបង្កើតបាននូវស្ថិរភាពផ្ទាល់ខ្លួន ដោយបង្កើតជាអស្ថិរភាពនៅក្នុងប្រទេសដទៃនោះដែរ។ ក្នុងន័យនេះ ប្រទេសចិនតែងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ហើយប្រាជ្ញាចិននេះកំពុងក្លាយជាវិធានការរួមគ្នាមួយដើម្បីដោះស្រាយនូវការគម្រាមកំហែងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណីនានា ដើម្បីទប់ស្កាត់ជម្លោះកុំឲ្យកើតឡើងចាប់តាំងពីពេលដែលវាចាប់ផ្តើមដំបូង។ ជាក់ស្តែង ភាគីចិនបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសភាពការណ៍ជុំវិញប្រទេសស៊ីរីនាពេលបច្ចុប្បន្នដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ក្នុងតំបន់ ហើយភាគីចិនតែងអំពាវនាវឱ្យដោយជំរុញឱ្យសហគមន៍អន្តរជាតិពិសេសមហាអំណាចគួរដើរតួនាទីស្ថាបនាក្នុងការទប់ស្កាត់មានការប៉ះទង្គិចកើតឡើង ហើយលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់និងការអត់ធ្មត់ ជៀសវាងចាត់សកម្មភាពណាមួយដែលមានលទ្ធភាពដែលនឹងធ្វើឱ្យសភាពការណ៍កាន់តែតានតឹង។

១០ឆ្នាំកន្លងមកនេះ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិបានដាស់តឿនដល់បណ្តាប្រទេសទាំងអស់រួមគ្នាបង្កើតឲ្យមានជាបរិយាកាសប្រកបដោយសុវត្ថិភាពដែលមានលក្ខណៈ ស្មើភាពគ្នា យុត្តិធម៌ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផលប្រយោជន៍រួម។ នៅក្នុងយុគនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច សន្តិសុខរបស់ប្រទេសទាំងអស់ត្រូវបានផ្សារភ្ជាប់គ្នា ហើយសន្តិសុខរបស់បណ្តាប្រទេសទាំងនោះនឹងមានផលប៉ះពាល់លើគ្នាទៅវិញទៅមក។ ក្នុងន័យនេះប្រាជ្ញាចិនដែលបានប្រតិបត្តិក្នុងរយៈពេល១ទសវត្សរ៍មកនេះ បានជំរុញឱ្យមនុស្សជាតិរួមគ្នាបន្តគ្នាបង្កើនកម្លាំងដល់គំនិតផ្តួចផ្តើមជាសកលទាំង៤ (គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល) ដែលបានផ្តួចផ្តើមដោយប្រទេសចិននិងប្រតិបត្តិរួមគ្នាដោយប្រទេសទាំងអស់ដើម្បីប្រកៀកស្មាគ្នាបង្កើនកម្លាំងសេដ្ឋកិច្ចសកល។ ជាក់ស្តែង សម្រាប់វិនិយោគិនបរទេស ការវិនិយោគនៅប្រទេសចិនគឺមានន័យថាឱកាសវិនិយោគ។ ក្រៅពីទីផ្សារទ្រង់ទ្រាយធំសម្បើម ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អពេញលេញ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ការអភិវឌ្ឍប្រកបដោយភាពបើកទូលាយនិងច្នៃប្រឌិតថ្មី ការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសធ្វើពាណិជ្ជកម្ម ព្រមនិងធនធានមនុស្សយ៉ាងគ្រប់គ្រាន់។ល។ ទាំងអស់នេះ បានផ្តល់ការធានាដល់ការផលិតនិងធ្វើពាណិជ្ជកម្មសម្រាប់សហគ្រាសបរទេស ព្រមទាំងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ពួកគេ។ ក្នុងបរិបទពហុប៉ូលនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច ព័ត៌មានវិទ្យា ភាវូបនីយកម្មសង្គម និងពិភពលោកដែលមានវប្បធម៌ចម្រុះ ដែលកំពុងកើនឡើងជាលំដាប់នេះ និន្នាការឆ្ពោះទៅរកការអភិវឌ្ឍសន្តិភាពកាន់តែមានភាពរឹងមាំ ហើយកំណែទម្រង់ និងនវានុវត្តន៍កំពុងតែទទួលបានសន្ទុះយ៉ាងខ្លាំងក្លា។
១០ឆ្នាំកន្លងមកនេះ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិបានដាស់តឿនមនុស្សជាតិចូលរួមកាន់តែទូលំទូលាយនៅក្នុងរង្វង់នៃកិច្ចសហប្រតិបត្តិការលើអរិយធម៌អេកូឡូស៊ីដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់ដោយរបៀបវារៈឆ្នាំ២០៣០ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ ប្រទេសចិនកំពុងបង្កើនល្បឿនយ៉ាងក្លៀវក្លានិងយ៉ាងម៉ឺងម៉ាត់តាមមាគ៌ាធ្វើទំនើបកម្មតាមបែបផែនចិនដែលអរិយធម៌ចិនឲ្យតម្លៃទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយប្រទេសចិនតែងបានពួតដៃជាមួយបណ្តាប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ដើម្បីបន្តលើកកម្ពស់កម្រិតសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍បៃតង ពង្រីកទំហំសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍បៃតង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីការពារភពផែនដីដែលជាផ្ទះរួមរបស់មនុស្សជាតិ ជាក់ស្តែងគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ ចិននិងប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ចំនួន៣៩ បានចុះហត្ថលេខាលើឯកសាសហប្រតិបត្តិការត្បូង-ត្បូងស្តីពីការប្រែប្រួលអាកាតុចំនួន៤៨ច្បាប់ ព្រមទាំងបានរួមគ្នាអនុវត្តគម្រោងកាត់បន្ថយ ពន្យារការប្រែប្រួលអាកាសធាតុចំនួនប្រហែល៧០គម្រោងជាមួយប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ចំនួនជាង៣០ និងបានរួមគ្នាកសាងតំបន់គំរូស្តីពីកាបូនទាប។ លើសពីនេះទៅទៀត នៅរដ្ឋធានីប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងរយៈពេលជាង៣០ម៉ោង លោក Xi Jinping ប្រធានរដ្ឋចិនបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយអ្នកយោបាយបរទេសសំខាន់ៗជាច្រើនរូប ទើបសមាជិកទាំងអស់នៃអង្គមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុបានយល់ស្របគ្នាថា បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីលោក Xi Jinping ប្រធានរដ្ឋចិន មហាសន្និបាតនេះមិនជាអាចឈានដល់កិច្ចព្រមព្រៀងរួមបានឡើយ។

ជារួម ស្របពេលដែលប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយ មនុស្សជាតិទាំងអស់គ្នាយល់កាន់តែស៊ីជម្រៅពីប្រាជ្ញាចិនដែលមានសុបិនរួមគ្នា ដើម្បីកសាងភាពជាដៃគូដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងសម្រេចសេចក្តីប្រាថ្នារួមនៃការអភិវឌ្ឍ សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌រីកដុះដាលនៅទូទាំងពិភពលោក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង