**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាល់ពេលមកដល់ប្រទេសឡាវ ខ្ញុំតែងមានអារម្មណ៍ថា ជាការមកលេងផ្ទះបងប្អូនរបស់ខ្លួន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍ជម្រាបជូនថ្នាក់ដឹកនាំ សមាជិកសមាជិកានិងមន្រ្តីរាជការរដ្ឋសភាឡាវថា រាល់ពេលដែលសម្តេចអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសឡាវ តែងមានអារម្មណ៍ថា ដូចជាបានមកលេងផ្ទះបងប្អូនរបស់ខ្លួនអញ្ចឹងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ច នៅប្រទេសឡាវ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី អ្នកភូមិផងល្អទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ លើគ្រប់វិស័យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានលើកឡើងថា លើសពីអ្នកជិតខាងល្អ កម្ពុជានិងឡាវជាដន្លងនឹងគ្នា។ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាពេលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាងពីរកាន់តែស្អិតរមួតឡើង នៅលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane​ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរកាលពីព្រឹកមិញសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោមការពិភាក្សា ផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមំាថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនទំាងពីរ នឹងសម្រេចបាននូវសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋយើងទាំងសងខាង ទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា​ នៅមុនពិធីលៀងសាយភោជន៍ ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភាឡាវ បានរៀបចំពិធីបែបសាសនា​ សុំសេចក្តីសុខសេចក្តីចម្រើន ជូនសម្តេចប្រធានរដ្ឋសភា​ និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់​ និងបានបួងសួងសូមឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរបានគង់វង្សជានិច្ចនិរន្ត ហើយប្រទេសទំាងពីរ ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍជារៀងរហូតតទៅ ៕

អត្ថបទដែលជាប់ទាក់ទង