**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

មេដឹកនាំ​ជប៉ុន​និង​ហ្វីលីពីន​យល់ព្រម​ចរចា​កិច្ចព្រមព្រៀង​ការពារជាតិ

ម៉ានីល ប្រទេសហ្វីលីពីន៖ មេដឹកនាំនៃប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្តើមការចរចារសម្រាប់កតិកាសញ្ញាការពារជាតិដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យកងទ័ពរបស់ពួកគេចូលទៅកាន់ទឹកដីរបស់គ្នាទៅវិញទៅមកសម្រាប់សមយុទ្ធយោធារួមគ្នា។

សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ពួកគេក្នុងការប្រឈមមុខនឹងការអះអាងគួរឱ្យព្រួយបារម្ភរបស់ប្រទេសចិននៅក្នុងតំបន់។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងម៉ានីល ក៏បានប្រកាសបន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតី Ferdinand Marcos Jr. ថា រ៉ាដាឃ្លាំមើលឆ្នេរនឹងត្រូវបានផ្តល់ឱ្យហ្វីលីពីនតាមរយៈជំនួយ។ ប្រទេសនេះគឺជាអ្នកទទួលផលដំបូងគេនៃកម្មវិធីជំនួយសន្តិសុខជប៉ុនដែលទើបនឹងចាប់ផ្តើមថ្មីសម្រាប់យោធាសម្ព័ន្ធមិត្តនៅក្នុងតំបន់។

Kishida បានឲ្យដឹងថា នាវាល្បាតរបស់ជប៉ុនបន្ថែម ឧបករណ៍ការពារ និងរ៉ាដា នឹងត្រូវបានផ្តល់ជូនដើម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់របស់ប្រទេសហ្វីលីពីននៅសមុទ្រ។ ប្រទេសជប៉ុនបានផ្គត់ផ្គង់កប៉ាល់ល្បាតរាប់សិបគ្រឿងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដល់ហ្វីលីពីន ដែលឥឡូវនេះកំពុងប្រើប្រាស់ភាគច្រើនដើម្បីការពារផលប្រយោជន៍ទឹកដីរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ប្រភព៖ AP

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

https://apnews.com/article/japan-kishida-visits-philippines-marcos-jr-defense-f40f40e9faf4481581515e06a6b5e4d7

អត្ថបទដែលជាប់ទាក់ទង