**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន១៤១ គ្រួសាររងផលប៉ះពាល់ទឹកជំនន់ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី

ភ្នំពេញ៖ ដោយពិនិត្យមើលឃើញជាក់ស្ដែង និងជួបការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់លិចផ្ទះសំបែង ដោយទឹកជំនន់នោះ នារសៀលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខនិងបាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហម មកផ្ដល់ជូនដល់ផ្ទាល់នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ចំនួន ១០១ គ្រួសារមានជីវភាពខ្វះខាត ១៤១ គ្រួសារនៅក្នុងក្រុងសិរីសោភ័ណនិង២១ គ្រួសារទៀតរស់នៅលើទួលរស្មី ព្រះពន្លា ដោយ គណៈកម្មការសាខាយើងត្រូវជិះកាណូតនិងដឹកអំណោយសម្ភារៈទៅចែកដល់គេហដ្ឋានផ្ទាល់។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា រាល់អំណោយមនុស្សធម៌ដែលបានយកមកផ្ដល់ជូនបងប្អូននាថ្ងៃនេះ គឺជាការជួយរំលែកផ្នែកជីវភាពរបស់បងប្អូនខ្វះខាត រោងផលប៉ះពាល់ដោយទឹកជំនន់ងាយឆ្នាំ ២០២៣នេះ និងក៏សូមចូលរួមសោកស្ដាយចំពោះការលិចលង់ផលដំណាំផ្សេងៗ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ផងដែរថា ពេលមានទឹកជំនន់ម្ដងៗច្រើនមានក្មេងៗលង់ទឹកស្លាប់ជាហូរហែរ ប៉ុន្តែមិនមែនស្លាប់ដោយសារទឹកជំនន់ហូរកួចលិចលង់នោះទេ គឺស្លាប់ដោយសារក្មេងៗសប្បាយនិងលេងទឹក ថែមទាំងខ្លួនមិនចេះហែលទឹកផងនោះ ដូចនេះសូមបងប្អូនអាណាព្យាបាលទាំងអស់ចូលប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមបងប្អូនពុកម៉ែរក្សាសុខភាពអនាម័យបរិស្ថានព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសដែលបណ្តាលឲ្យមានគ្រោះថ្នាក់ព្រោះថាមនុស្សជើងឡើងលើគោកសត្វអាសិរពិសក៏វាឡើងលើគោកផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនបងប្អូនក្នុងឱកាសនេះក្នុងមួយគ្រួសារទទួលបាននូវអង្ករ១៥គីឡូក្រាម មីជាតិ ចំនួន១កេស ទឹកត្រី១យួរ និងត្រីខ១យួរ ៕

អត្ថបទដែលជាប់ទាក់ទង