**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨

ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨ ក្រោមអធិបតីភាពឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានី-ខេត្ត, នាយក នាយករងរដ្ឋបាលរាជធានី ខេត្ត, នាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា កិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងការគាំទ្រពីរដ្ឋបាលរាជធានីខេត្តដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជា ពិភាក្សាពីដំណោះស្រាយលើបញ្ហាប្រឈមដែលកំពុងមាននៅក្នុងពេលបច្ចុប្បន្ន និងដាក់ចេញជាទិសដៅការងារសម្រាប់អនុវត្តបន្ត។

ឯកឧត្តម អគ្គនាយក បានបន្ថែមថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងន័យនេះរដ្ឋបាលរាជធានី ខេត្ត ចាំបាច់ត្រូវផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយយកចិត្តទុកដាក់ក្នុងការអនុវត្ត គ្រប់គ្រង និងចាត់ចែងការងារប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ក៏បានបន្តថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់ការគាំទ្រឲ្យបានសកម្មដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើកិច្ចការងារមួយចំនួន ដូចជា ការរៀបចំ និងការកសាងផែន ការអនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ការអនុវត្តគម្រោងមូលនិធិ ការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការងារចាំបាច់ផ្សេងៗទៀតឲ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ពាក់ព័ន្ធនឹងការពង្រឹង និងការលើកកម្ពស់ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំជាមួយនាយករដ្ឋបាល និងទីចាត់ការ នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងបានសម្រេចឲ្យមានការរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ រវាងអគ្គនាយកដ្ឋាន និងនាយករដ្ឋបាល និងនាយកទីចាត់ការពាក់ព័ន្ធនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីពិនិត្យ តាមដាន វឌ្ឍភាពការងារ និងបញ្ហាប្រឈមក្នុងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្តដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។

កិច្ចប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នេះត្រូវបានរៀបចំ ចំនួន៧លើករួចមកហើយដែលលើកទី៧ គឺកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ហើយកិច្ចប្រជុំនាថ្ងៃនេះគឺជាលើកទី៨។ សម្រាប់កិច្ចប្រជុំលើកទី៨នេះ មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់, វឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំថវិកានៅថ្នាក់ក្រោមជាតិ, វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់, វឌ្ឍនភាព និងបញ្ហាប្រឈមការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង