**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា

ប៉េកាំង៖ក្រសួងការបរទេសចិនបានឲ្យដឹងថា មន្ត្រីការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសរុស្ស៊ីដើម្បីកិច្ចពិភាក្សាផ្នែកសន្តិសុខ។

ចិន និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដោយប្រទេសទាំងពីរតែងតែលើកឡើងពីភាពជាដៃគូ គ្មានដែនកំណត់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។

ទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ដែលចិនបានបដិសេធមិនរិះគន់។

ក្រសួងការបរទេសចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា លោក វ៉ាង យី នឹងទៅប្រទេសរុស្ស៊ីដើម្បីរៀបចំកិច្ចប្រជុំជុំទី១៨ នៃការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្រ្តចិន-រុស្ស៊ី (SSCC) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា តាមការអញ្ជើញរបស់លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់ទីក្រុងម៉ូស្គូ។

នៅក្នុងសន្និសីទសារព័ត៌មានមុននេះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា លោក វ៉ាង យី នឹងជួបជាមួយសមភាគីរបស់លោក Sergei Lavrov ហើយអ្នកទាំងពីរគ្រោងនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា នឹងមានការផ្លាស់ប្តូរទស្សនៈលម្អិតអំពីបញ្ហាទាក់ទងនឹងការតាំងទីលំនៅនៅអ៊ុយក្រែន ក៏ដូចជាវិធីនៃការធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រទេសចិនបានស្វែងរកទីតាំងខ្លួនឯងជាភាគីអព្យាក្រឹតចំពោះសង្គ្រាមអ៊ុយក្រែន ខណៈពេលដែលផ្តល់ឱ្យទីក្រុងម៉ូស្គូនូវខ្សែជីវិតការទូត និងហិរញ្ញវត្ថុដ៏សំខាន់ ខណៈដែលភាពឯកោអន្តរជាតិកាន់តែស៊ីជម្រៅ។

ប៉ុន្តែវាបានបញ្ឈប់ការជាប់ពាក់ព័ន្ធយោធាជ្រុលហួសហេតុ ឬការបញ្ជូនអាវុធដ៍សាហាវទៅទីក្រុងម៉ូស្គូ។

កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្ស ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសទាំងពីរបានអនុវត្តការល្បាតតាមសមុទ្រ និងផ្លូវអាកាសរួមគ្នា ដែលជាហេតុធ្វើឱ្យកូរ៉េខាងត្បូងដាក់ពង្រាយយន្តហោះចម្បាំងជាការប្រុងប្រយ័ត្ន។

ទំនាក់ទំនងកម្រិតខ្ពស់មើលទៅនឹងកើនឡើង ដោយជំនួយការរបស់លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីខែកក្កដាថា ប្រធានាធិបតីរុស្ស៊ីគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។

កាលពីខែមីនា ប្រធានាធិបតីចិន លោក Xi Jinping បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ ហើយបានប្រកាសថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងឈានចូលយុគសម័យថ្មីមួយ។

ប្រភព៖ France 24

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង