**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ កងទ័ពត្រូវការពារបូរណភាពទឹកដី ផ្តល់ដីសុវត្ថិភាពឲ្យពលរដ្ឋ បង្កើតស្នាមញញឹមឲ្យពលរដ្ឋ កុំរំលោភបំពានដីពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ពត្រូវការពារបូរណភាពទឹកដី ផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ កុំរំលោភបំពានដីប្រជាពលរដ្ឋ ។

នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនគ្រប់គ្រងអចលនវត្ថុ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ។

ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំងវិស្វកម្ម កងទ័ពជើងគោក ចំពោះការងារដែលសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ, ការងារសំណង់អគារ, ការងារស្ថាបនាបណ្តាញ​ផ្លូវ​គមនាគមន៍, ការងារគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងគោក, និងការចូលរួមបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការសហការរៀបចំវគ្គហ្វឹកហ្វឺនបម្រើឲ្យការងារមីននេះផងដែរ។

ឯកឧត្តម ក៏បានបន្ថែមថា «សោកនាដកម្មនៃគ្រាប់មីន, កាកសំណល់សង្រ្គាម,​ ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងការបន្សល់ទុកកុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដូចនេះកងទ័ពជើងគោក ត្រូវបង្កើន និងពង្រឹង​សមត្ថភាពបន្ថែមទៀតសម្រាប់ប្រតិបត្តិការបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ និងមិនត្រូវរំលោភបំពានដីប្រជាពលរដ្ឋដាច់ខាត» ។

នៅក្នុងពិធីនេះក៏មានការប្រគល់នូវរថយន្តសង្រ្គោះចំនួន ១៧ គ្រឿង រួមជាមួយម៉ាស៊ីន GPS ចំនួន ១៥គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ១៥គ្រឿង ដែលជាអំណោយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ជូនដល់បណ្តាកងអនុសេនាតូចដោះមីន កងទ័ពជើងគោក ដែលបញ្ជាក់ឲ្យឃើញការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើវិស័យបោសម្អាតមីន ដើម្បីរំដោះផ្ទៃដី និងលុបបំបាត់ភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង