**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

វិទ្យាស្ថាន​ប៉ាស្ទ័រ​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​រៀបចំ​វគ្គ​សិក្សា​ស្ដីពី​ការអនុវត្ត​សុវត្ថិភាព​ចំណីអាហារ​

ភ្នំពេញ​៖វិទ្យាស្ថាន​ប៉ាស្ទ័រ​(IPC) និង​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​បដិសណ្ឋារកិច្ច អាហារ និង​ភេសជ្ជៈ​ឈ្មោះថា b.Consulting Cambodia នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​លើ​ការសហការ​រវាង​គ្នា​និង​គ្នា រៀបចំ​នូវ​កម្មសិក្សា ឬ​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​មួយ​ស្ដីពី​ការអនុវត្ត​សុវត្ថិភាព​ចំណីអាហារ​។

ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ខាង​ភាគី​វិទ្យាស្ថាន​ប៉ាស្ទ័រ​មាន​លោក អង់​ដ្រេ ស្ពី​ហ្គែល​(Andre SPIEGEL)​ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​តំណាង ហើយ​ខាង​ក្រុមហ៊ុន b.Consulting Cambodia គឺ​មាន​លោក ហ្វ្លូ​រ៉ង់ បូ​ហេម (Florian BOHEME) ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​។

​វគ្គ​បណ្ដុះបណ្ដាល​ច្បាស់លាស់​បាន​ផ្ដល់​នូវ​ឱកាស​ដ៏​សំខាន់​មួយ​ដល់​អាជីវកម្ម​ម្ហូបអាហារ​ក្នុង​អនុលោម​តាម​ច្បាប់ ព្រមទាំង​ផ្ដល់​ភាពបត់បែន ក្នុង​ការបង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ​ដែល​ស្របតាម​តម្រូវការ​របស់​ក្រុមហ៊ុន​។ កម្មវិធី​នឹង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ប្រកបដោយ​ប្រសិទ្ធភាព​ដោះស្រាយ​ឧបសគ្គ​នៃ​ការទំនាក់ទំនង និង​សម្របសម្រួល​ការយល់ដឹង​ឱ្យបាន​ទូលំទូលាយ​សម្រាប់​អ្នកចូលរួម​ទាំងអស់​។​

​កម្មវិធីសិក្សា ឬ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការអនុវត្ត​សុវត្ថិភាព​ចំណីអាហារ​ផ្ដល់​ការបណ្ដុះបណ្ដាល​យ៉ាង​ទូលំទូលាយ​សម្រាប់​បុគ្គលិក​ផ្នែក​អាហារ និង​ភេសជ្ជៈ ដែល​នៅក្នុង​វិស័យ​ឧស្សាហកម្ម​នេះ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ​នឹង​គ្រប់​ដណ្ដប់​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា​៖ ការទប់ស្កាត់​ការ​ចម្លងរោគ​អាហារ នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​សម្រាប់​សុវត្ថិភាព​ចំណីអាហារ និង​ការអនុលោម​តាម​តម្រូវការ​បទ​ប្បញ្ញត្តិ​ក្រោម​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ថ្មី​។

នៅ​ពេល​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ សិក្ខាកាម ក៏​ដូចជា​អ្នក​ចូលរួម​សិក្សា​នឹង​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ប្រើប្រាស់​ក្នុង​ការរក្សា​បរិយាកាស​សុវត្ថិភាព និង​អនុលោម​ទៅតាម​ឧស្សាហកម្ម​ម្ហូបអាហារ​។​
​សូមបញ្ជាក់​ថា នៅក្នុង​វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ​សុវត្ថិភាព គឺជា​អាទិភាព​ចម្បង ដើម្បី​ជួយ​ការពារ​អ្នក​បរិភោគ និង​អ្នកប្រើប្រាស់​ពី​ហានិភ័យ​សុខភាព រួម​ទាំង​ការពារ​ឧស្សាហកម្ម​ពី​ផលវិបាក​ផ្នែក​ច្បាប់​។ ជា​រួម​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នេះ ក្រុមហ៊ុន b.Consulting Cambodia សហការ​រៀបចំ​មធ្យោបាយ​ងាយស្រួល​សម្រាប់​ឧស្សាហកម្ម​ភោជនីយដ្ឋាន និង​ក្រុម​អាជីវកម្ម​ទទួលបាន​ចំណេះដឹង​ចាំបាច់ ដើម្បី​ឱ្យស្រប​តាម​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ថ្មី ខណៈ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​(IPC) នឹង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​មាន​គោលបំណង​បញ្ជូន​ព័ត៌មាន​សំខាន់ៗ​អំពី​ហានិភ័យ​នៃ​ការ​ចម្លងរោគ​អាហារ និង​កម្មវិធី​អនុវត្ត​ប្រធានបទ​HACCP​។​

​គួររម្លឹកថា ប្រទេស​កម្ពុជា​បាន​ចែងច្បាប់​ថ្មី​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ការកំណត់​ក្របខ័ណ្ឌ​ច្បាប់ និង​យន្តការ​គ្រប់គ្រង​សុវត្ថិភាព គុណភាព និង​អនាម័យ​នៃ​ផលិតកម្ម​ចំណីអាហារ និង​អាជីវកម្ម​ពាក់ព័ន្ធ​គ្រឿង​បរិភោគ​៕

អត្ថបទដែលជាប់ទាក់ទង