**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតហ្គាណា ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Florence Buerki Akonor ឯកអគ្គរដ្ឋទូតហ្គាណា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសប្បាយរីករាយ ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្គាណា និងកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដំណាក់អសន្តិសុខស្បៀង អំឡុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសនាំអង្ករចេញធំៗទាំង១០លើសាកលលោកនាពេលបច្ចុប្បន្ន។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគោលនយោបាយកសិកម្មកម្ពុជា ក្នុងការធ្វើសហប្រតិបត្តិការវិនិយោគក្រៅប្រទេស និងការចូលរួមធានានូវសន្តិសុខស្បៀងពិភពលោក ស្របតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចជាកិច្ចសហការវិនិយោគនៅប្រទេសគុយបា និងកូឌវ័រ ដែលអ្នកវិនិយោគកម្ពុជាធ្វើការវិនិយោគផ្ទាល់ក្នុងប្រទេសទាំងនេះតែម្តងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញអង្ករផងដែរ ដោយកម្ពុជាផ្តល់ទាំងពូជ និងបច្ចេកទេស។

យុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺមិនផ្តោតសំខាន់លើការបង្កើនបរិមាណនោះទេ តែយកចិត្តទុកដាក់ជាសំខាន់លើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងមានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ចំណុចសំខាន់មួយទៀត គឺត្រូវពិចារណាលើការពិនិត្យលទ្ធភាពការនាំចេញស្រូវ និងការកែច្នៃជាអង្ករសម្រាប់នាំចេញ ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងគ្នា។ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូរ គឺកម្ពុជាប្រកាន់ជំហរលើគោលការណ៍ស្មើភាពទាំងទុនវិនិយោគ និងផលប្រយោជន៍។

ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រព្រឹត្តទៅរលូន និងជោគជ័យពិតប្រាកដ គឺទាមទារឱ្យមានសន្តិសុខ ស្ថិរភាព និងការសម្របសម្រួលទាំងទិដ្ឋភាពច្បាប់ នយោបាយ និងបច្ចេកទេស ហើយរវាងកម្ពុជា និងហ្គាណា គឺជាឱកាស និងមានសញ្ញាល្អ ដោយសារមានរបបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពភូមិសាស្ត្រ អាកាសធាតុប្រហាក់ប្រហែលគ្នា ដែលអំណោយផលដល់ការធ្វើផលិតកម្មកសិកម្ម ពិសេសគោលដៅលើដំណាំស្រូវ។

ជាជំហានបន្ទាប់ គឺក្រុមការងារអាចចាប់ផ្តើមរៀបចំឱ្យមានកិច្ចប្រជុំបន្តតាម Zoom ដើម្បីស្វែងយល់ពីគ្នាបន្ថែមទៀត និងគិតគូរលើការរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់ MOU រវាងកម្ពុជា និងហ្គាណា ដោយផ្តោតទៅលើអ្វីដែលយើងចង់សម្រេចបាន ភាគីពាក់ព័ន្ធ និងសិក្សាឱ្យបានច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងបង្កលក្ខណៈងាយស្រួល និងឱ្យមានជំនឿទុកចិត្តពីវិស័យឯកជនលើស្ថិរភាព និងផលចំណេញ។ ទន្ទឹមនឹងនេះដែរ ត្រូវយកចិត្តទុកដាក់ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ ធាតុចូលសម្រាប់កសិកម្ម និងការចំណាយសម្រាប់ផលិតកម្មផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង