**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់

ឯកឧត្តម គួច ចំរើន៖ គណបក្សប្រជាជន ធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ (និវត្តជន) មកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សរុបចំនួន ៣៦៥នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្ត ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកជូនចំពោះមន្ត្រីរាជការជានិវត្តជន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន។ កម្ពុជាបានអនុវត្តរបបប្រជាធិបតេយ្យ ៥ឆ្នាំធ្វើការបោះឆ្នោតម្តង ដើម្បីជ្រើសរើសតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការដឹកនាំប្រទេសមានការរីកចម្រើន ជាពិសេសសមិទ្ធផលរបស់ខេត្តព្រះសីហនុ មានហេដ្ឋារចសម្ព័ន្ធជាច្រើនត្រូវបានធ្វើការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ឆ្នាំ២០១៨ ការបោះឆ្នោតនៅកម្ពុជាមានគណបក្សនយោបាយចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានចំនួន ២០គណបក្ស ដោយឡែកឆ្នាំ២០២៣ មានគណបក្សចំនួន១៨ បានចូលរួមឈរឈ្នោះបោះឆ្នោតតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី ហើយសម្រាប់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះ វាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការសាទរពីប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ។ ទន្ទឹមនោះក៏វាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់លោកពូ លោកអ៊ុំ អ្នកមីង ដែលជា (និវត្តជន)របស់យើងផងដែរ ទើបរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនសម្រាប់សង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើឱ្យមតិជាតិ អន្តរជាតិទទួលស្គាល់កម្ពុជា ថាជាប្រទេសគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អ ជាពិសេសខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឱ្យនាវាទេសចរណ៍ Westerdam ចូលចត ដែលមានប្រទេសចំនួន៦ មិនអនុញ្ញាតិឱ្យនាវាចូលចត ដោយសារតែភ័យក្លាយការរាតត្បាតជំងឺកូវីដ-១៩ តែកម្ពុជាឱ្យនាវាទេសចរណ័ Westerdam ចូលចត និងជួយសង្គ្រោះភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍នៅលើនាវា ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ហើយកម្ពុជាក៏បានរៀបចំកិច្ចប្រជុំអាស៊ាន ហើយថ្មីៗនេះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យ និងមានការសាទរពីអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ព្រោះបុព្វហេតុរបស់ប្រជាជន គឺជាបុព្វហេតុរបស់គណបក្សកម្ពុជា ហើយមានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងជាមរតកបន្សល់ទុកសម្រាប់ប្រជាជន ដោយឡែកការដោះស្រាយផ្នែកទន់ គឺដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរបបសន្តិសុខសង្គម បានផ្តល់ថវិកាជូនគ្រួសារក្រីក្ររងផលប៉ះពាល់ជំងឺកូវីដ-១៩ លើសពីនេះ ក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពដោយមិនមានការបង់ប្រាក់រហូតកុមារអាយុពីរឆ្នាំ ទទួលថវិកាពីរាជរដ្ឋាភិបាលសរុបចំនួន ៧៦ម៉ឺនរៀល ហើយចាប់ពីថ្ងៃទី១ ខែសីហា ២០២៣នេះ គ្រួសារក្រីក្រមានផ្ទៃពោះទទួលបានការពិនិត្យសុខភាព និងទទួលបានថវិកាទ្វេដងថែមទៀត នេះជាគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជួយកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារកមានការថយចុះ ព្រមទាំងកម្មវិធីប្រាក់សោធន៍និវត្តជូនដល់កម្មករ និយោជិតរោងចក្រ សហគ្រាស និងអ្នកបំរើការងារសេវាក្រៅប្រព័ន្ធផងដែរ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនមន្ត្រីរាជកាជានិវត្តជនចំនួន ៣៦៥នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង