**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សមុច្ច័យជាសំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំ ចំនួន៣០សមុច្ច័យទៀត ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទទួលពីប្រជាពលរដ្ឋរស់នៅស្រុកព្រៃកប្បាស

ភ្នំពេញ៖ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់មូលដ្ឋានស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា៖ ក្រណាត់ហូល សំពត់ហូល អាវហូល សរសៃសូត្រ និងកៀត ចំនួន៣០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ម័គ្រចិត្តប្រគល់ជូន យកមករក្សាទុកនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។

ប្រជាពលរដ្ឋរស់នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានស្ម័គ្រចិត្តប្រគល់ជាសំពត់ហូល ផាមួង និងវត្ថុពីបុរាណមួយចំនួន ដោយពួកគាត់យល់ថា វាជារបស់មានតម្លៃ អាចយកមករក្សាទុកបន្តនៅក្នុងសារមន្ទីរ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ដោយសម្លៀកបំពាក់ខ្លះដែលប្រជាពលរដ្ឋបានប្រគល់ជូន សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ មានអាយុកាលចន្លោះពី៣០ឆ្នាំ ទៅ៥០ឆ្នាំមុន ទៅតាមការរក្សាទុករបស់ពួកគាត់។

មកដល់ពេលនេះសមុច្ច័យសរុបមានចំនួន៥១សមុច្ច័យហើយ ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានទទួលពីបងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកស្រី គង់ សុភ័ក្រ្ត មន្ត្រីផ្នែកអភិរក្សនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យទាំង៥១សមុច្ច័យ ទើបទទួលបាននេះ ក្រុមការងារជំនាញកំពុងមមាញឹកក្នុងការចុះបញ្ជី ថែទាំ និងសម្អាតយ៉ាងយកចិត្តទុកដាក់នូវសមុច្ច័យទាំងនោះ ដោយសារវាមានអាយុកាលយូរ ខ្លះក៏ដាច់ឬរហែកដោយកត្តាផ្សេងៗ ដូច្នេះត្រូវចំណាយពេលវេលាយ៉ាងតិចបំផុត១៥ថ្ងៃទើបរួចរាល់ និងត្រៀមដាក់តាំងបង្ហាញជូនសាធារណជនបានចូលទស្សនា។

លោក សែន គឹមស៊ុន នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានប្រសាសន៍ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី រីករាយស្វាគមន៍រាល់ការបរិច្ចាកសមុច្ច័យ ក្នុងវិស័យវាយនភណ្ឌនានាដែលមានអាយុកាលយូរឆ្នាំ ឬជារបស់កម្រណាមួយពីសាធារណជន ដើម្បីយកមករក្សាទុក អភិរក្ស និងថែរក្សាយ៉ាងល្អប្រសើរ សម្រាប់តាំងបង្ហាញជាសាធារណៈ។

សូមជម្រាបថា ក្រណាត់ហូល សំពត់ហូល អាវហូល សរសៃសូត្រនិងកៀត ដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានអាយុកាលយូរឆ្នាំ ត្បាញឡើងដោយដៃ ជ្រលក់ល័ក្ខធម្មជាតិតាមក្បួនខ្នាតពីបុរាណ និងមានក្បាច់រចនាផ្សេងៗគ្នា យ៉ាងស្រស់ស្អាត មាន៖ក្បាច់គោមពីងពាង ក្បាច់គោមខ្សែកោងក្លាយគោមត្បូងពេជ្រ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាថ្កុល ក្បាច់គោមកូនអណ្តើក ក្បាច់ស្នឹងគោមបញ្ឈរសម្រាប់ដាក់សសៃសូត្រគៀត ក្បាច់គោមក្តឹបកន្ទឹមខ្សែកូនគោមលាយដើមផ្កា ក្បាច់គោមភ្នែកមាន់ ជោជើងកូនគោម ក្បាច់គោមខ្សែកោងក្នុងគោមត្បូងពេជ្រ ក្បាច់គោមខ្សែកូនគោមក្នុងគោមលីបកង់ អាវផាមួយគុណក្រណាត់ហូលចុងជាយ ក្បាច់គោមស្លាបព្រួញ ក្បាច់គោមសំបុកឃ្មុំ ក្បាច់គោមផ្កាក្នុងគោមផ្កាយព្រឹក ក្បាច់គោមសក់ក្រអូប ផាមួងគុណគោមខ្សែថ្នក់ក្នុងគោមផ្កាយព្រឹក សសៃសូត្រគៀតព័ណ៌ខ្មៅ ក្បាច់គោមត្បូងពេជ្រ និងក្បាច់គោមខ្សែបីជាន់។ នេះជាលើកទីពីរហើយ ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជាសម្លៀកបំពាក់ ផលិតពីសសៃសូត្រ ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

លោកអ្នកនាងចង់ទស្សនាដោយផ្ទាល់ នូវសម្លៀកបំពាក់បុរាណដែលទើបទទួលបានទាំងនេះ រួមទាំងសម្លៀកបំពាក់សហសម័យ ដែលនាំមកពីប្រទេសចំនួន៦ តាមដងទន្លេមេគង្គ និងទន្លេគង្គារ មាន៖ ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម អាចអញ្ជើញទៅទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨និង៣០នាទី ដល់ម៉ោង៤ល្ងាច៕

អត្ថបទដែលជាប់ទាក់ទង