**រាជរដ្ឋាភិបាលសម្រេច បង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារខែមេសា និងទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤**Zelensky ចង់បានមូលនិធិអាមេរិក ១០ ឆ្នាំទៀត**សមាជិកព្រឹទ្ធសភាអាមេរិកចង់ឱ្យលោក Biden ធ្វើឱ្យកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានភាពផ្អែមល្ហែម**អ៊ីរ៉ាក់ហាមឃាត់ការស្រឡាញ់ភេទដូចគ្នា**អាមេរិក​ទិញ​យន្តហោះ​ចម្បាំង​ចាស់​ពី​អតីត​សាធារណរដ្ឋ​សូវៀត**សមាគមក្រុមការងារ ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ ដឹកនាំយុវជននិស្សិតចុះជួយតទឹក និងធ្វើស្ពានជូនពលរដ្ឋក្រោមជំនួយរបស់សម្តេចតេជោ និងសម្តេច ធិបតី**ការតវ៉ារបស់ហ្សកហ្ស៊ីប្រឆាំងនឹងវិក័យប័ត្រ ប្រែទៅជាហិង្សា**ឯកឧត្ដម ប៉ែន បូណា៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា**រដ្ឋមន្ត្រីការបរទេសថៃ ប្រកាសលាលែងពីតំណែងបន្ទាប់ពីបាត់បង់តំណែងជា «ឧបនាយករដ្ឋមន្ត្រី»**សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ជប៉ុន និងសហភាពអឺរ៉ុប កំពុងជំរុញទំនាក់ទំនងសន្តិសុខសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន**ប្រទេសសហភាពអឺរ៉ុបបដិសេធមិនផ្តល់សំណងសម្រាប់ទាសភាព**អ៊ីស្រាអែល​ផ្តល់​ឱកាស​មួយ​ដល់​ក្រុម​ហាម៉ាស​ដើម្បី​បញ្ចៀស​ការ​ឈ្លានពាន​របស់​រ៉ាហ្វា**រុស្ស៊ីព្រមានលោកខាងលិចកុំឱ្យរឹបអូសយកលុយរបស់ខ្លួន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា**អ្នកបោះឆ្នោត​អាមេរិក​ឡើង​កម្តៅ​ចំពោះ​លោក Trump**Spielberg ជួយដឹកនាំយុទ្ធនាការរបស់ Biden**កងពលតូចដឹកជញ្ជូនលេខ៩០ បញ្ចេញរថយន្ត ២៥គ្រឿង ដឹកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព

ក្រសួងប្រៃសណីយ៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា ចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ និងកិច្ចព្រមព្រៀងចំនួន ១១

ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនិងហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់និងកិច្ចព្រមព្រៀង ចំនួន ១១ ដូចខាងក្រោម៖

១.អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងបរិស្ថាន។

២.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន ៩ គឺ ១) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ២) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣) សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៤) សាកលវិទ្យាល័យស្វាយរៀង ៥) សាកលវិទ្យាល័យក្រចេះ ៦) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ៧) វិទ្យាស្ថានជាតិសុខភាពសាធារណៈ ៨) វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង ៩) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ រវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា។
ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ
និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ សរុបចំនួនប្រមាណ ៣៥០ នាក់។

អនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងបរិស្ថាន និងកិច្ចព្រមព្រៀងរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ ដែលត្រូវបានចុះហត្ថលេខានៅក្នុងពិធីថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១) ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងបរិស្ថាននិងសញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ ២) រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឌីជីថលសម្រាប់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថានឧត្ដមសិក្សា ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថាន និង ៤) សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធ ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល ចំពោះគ្រឹះស្ថានឧត្ដមសិក្សា។

នេះជាលើកទី៤ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើលើកទី១ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង លើកទី២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទី៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន ១១។ សរុបទាំង ៤ លើក មានក្រសួងចំនួន ២ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ ដែលចុះអនុស្សរណៈនិងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ៕ ..

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

.

 

 

អត្ថបទដែលជាប់ទាក់ទង