**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

អភិបាលខេត្តកណ្ដាល៖ មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែកទំហំ៣០ ម៉ែត្រ x ១៧ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរស្រុកលើកដែក ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។

​ឯក​ឧត្តមអភិ​បាល​ខេត្ត ​បាន​មាន​ប្រសាសន៍បន្តថា៖ នេះ​ជា​សមិទិ្ឋ​ផល​ថ្មី​មួយ​ទៀត​ សម្រាប់​មន្ត្រី​រាជ​ការ​ស្រុក​លើកដែកហើយ​អាគារ​សាលប្រជុំនេះ​ គឺជា​អាគារ​ដ៏​សំខាន់ ​សម្រាប់​មន្រ្តី​រាជ​ការ​យើង​មាន​កន្លែង​ប្រជុំកិច្ចការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព និងក្នុងវិស័យសេដ្ឋកិច្ច–សង្គម សម្រាប់ផ្តល់ពុទ្ធិប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក“មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ” មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ”។​

ឯក​ឧត្តមអភិ​បាល​ខេត្ត ​បានបន្ថែមថា​ រដ្ឋ​បាល​មូល​ដ្ឋាន​ មាន​ការងារ​ជា​ច្រើន ​ត្រូវ​បំរើ​ប្រជា​ពល​រដ្ឋ ​ដែល​ប្រជា​ពល​រដ្ឋ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដូច​នេះ​យើង​មាន​កន្លែង​ធ្វើ​ការ​ស្អាត​ហើយ ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការ​បំរើ​ប្រជា​ជន​យើង​ឲ្យ​បាន​ល្អ​ថែម​ទៀត។​

​ក្នុងឱកាសនោះដែរឯកឧត្តមអភិ​បាល​ខេត្ត ក៏បានស្នើដ៏អាជ្ញាធរស្រុកលើកដែក មេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានយ៉ាងល្អប្រសើរ។

​ឯក​ឧត្តមអភិ​បាល​ខេត្ត ​ក៏​បាន​ណែនាំ ​ដល់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​សំណង់ ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គម្រោង​ប្លង់​បច្ចេក​ទេស ​ហើយ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បំផុត​ចំពោះសុ​វត្ថិភាព​ខ្លួន​យើង​ផង​ដែរ កុំ​ឲ្យមា​នការ​ធ្វេសប្រហែស​ឲ្យសោះ​ នៅ​ពេល​ដែល​បំពេញការងារ ខ្លាច​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ជាយ​ថាហេតុ ​៕

អត្ថបទដែលជាប់ទាក់ទង