**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងការងារ ផ្សព្វផ្សាយកិច្ចខិតខំលើកស្ទួយកម្មករនិយោជិត ក្នុងកម្មវិធីប្រកួតសមាជិក ប.ស.ស. ឆ្នើម ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត។

ការផ្សព្វផ្សាយអំពីកិច្ចខិតខំនេះធ្វើឡើងក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម ចំថ្ងៃខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។

គួររំឭកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» បានចំនួន៥លើករួចមកហើយ ចាប់ពីឆ្នាំ២០១៥-២០១៩ ប៉ុន្តែត្រូវបានអាក់ខានចំនួន៣ឆ្នាំ គឺឆ្នាំ២០២០-២០២២ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ឆ្នាំ២០២៣នេះ គឺជាការវិលត្រឡប់មកសាជាថ្មីនៃកម្មវិធីនេះ តែបានប្តូរឈ្មោះមកជាកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» វិញ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា ការរៀបចំពិធីនាពេលនេះស្ថិតក្នុងបរិយាកាសដែលកម្ពុជាបានរួមគ្នាបន្តថែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រទេសជាតិទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋបានសប្បាយរីករាយទូទាំងប្រទេស ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា តាមរយៈអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់កម្មករ-កម្មការិនី បង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារគ្រប់បែបយ៉ាងដល់កម្មករនិយោជិតឱ្យទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ រួមទាំងកិច្ចគាំពារសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ទៀតថា កាន់តែពិសេស និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺអនុសាសន៍ទី៧របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលកម្មករនិយោជិតសប្បាយរីករាយឥតឧបមា នៅពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនាំឱ្យកម្មករនិយោជិតវិស័យឯកជនទាំងអស់ទទួលបាននូវប្រាក់ចូលនិវត្តន៍នៅវ័យចាស់ជរាទៅ ឬនៅពេលបាត់បង់សមត្ថភាពការងារមុនអាយុចូលនិវត្តន៍ បន្ថែមពីលើការអនុវត្តរបបសន្តិសុខសង្គមមានស្រាប់រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព រួមទាំងចល័តភាពសន្តិសុខសង្គម ដែលទាំងអស់នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ដល់កម្មករ-កម្មការិនីគ្រប់វិស័យទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយធានាថាគ្មានបុគ្គលណាម្នាក់ស្ថិតនៅក្រៅសំណាញ់នៃការការពារនៃប្រព័ន្ធសន្តិសុខសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធានារក្សាបាននូវការងារ ប្រាក់ចំណូល និងអត្ថប្រយោជន៍នានាធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ជាពិសេសការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់ជូនកម្មករនិយោជិតទទួលបានរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាពដោយមិនបង់ប្រាក់ នៅពេលកម្មការិនីសម្រាលកូនមិនអស់លុយ ហើយទទួលបានប្រាក់ខែ ១២០% ហើយសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល កូនភ្លោះ២បាន៨០ម៉ឺនរៀល និងកូនភ្លោះ៣បាន១លាន២សែនរៀល និងបានប្រាក់បន្ថែមផ្ទាល់៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តម អ៉ិត សំហេង បានលើកឡើងពីការអនុវត្តគោលនយោបាយស្ដីពីប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតបន្ថែមទៀត។

សូមបញ្ជាក់ដែរថា ការរៀបចំកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» គឺអាស្រ័យដោយកត្តាសន្តិភាពដែលកម្ពុជារក្សាបាន ជាមួយនឹងភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ ដែលអាចដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមគ្រប់វិស័យពេញលេញឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង