ព្រះមហាក្សត្រ ស្ដេចនឹងយាងសួរសុខទុក និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជារាស្ត្រក្រីក្រ ចំនួន៣១០គ្រួសារ ក្នុងស្រុកឈូក នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ ស្ដេចនឹងយាងសួរសុខទុក និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជារាស្ត្រក្រីក្រ ចំនួន៣១០គ្រួសារ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
