**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ សមយុទ្ធ​នាគមា​ស​​ជានិម្មិតរូបកិច្ចសហប្រតិបត្តិការរវាង​ប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សមយុទ្ធ​នាគមា​ស​​ បានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាង​ប្រទេស និងកងទ័ពទាំងពីរ កម្ពុជា-ចិន និងរួមចំណែកអប​អរ​សាទរ​​ខួបអនុស្សាវរីយ៍​លើក​ទី​៦​៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ក្នុងការពង្រឹង​ពង្រីក​ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីមានការរីកចម្រើនឥតឈប់ឈរ និងត្រូវបានបន្តពង្រឹងពង្រីកឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាសទទួលស្វាគមន៍ដល់គណៈប្រតិភូ និងនាវាកងទ័ព​ជើងទឹក​នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយឧត្តមសេនីយ៍ឯក វៃ វិនហុយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសមកបំពេញទស្សនកិច្ច និងចូលរួមសមយុទ្ធនាគមាស​ឆ្នាំ២០២៣ ជាមួយកងយោធពល​ខេមរភូមិន្ទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជឿជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ពិតជាបានបង្កើនសមត្ថភាព និង​ចំណេះដឹងដល់កងទ័ពប្រទេសទាំងពីរថែមមួយកម្រិត​ទៀត ក្នុងនោះបានផ្លាស់ប្តូរបទពិសោធន៍បីគ្នាទៅវិញទៅមក ទាំងការដឹកនាំបញ្ជា យុទ្ធវិធី ក៏ដូចជាបច្ចេកវិជ្ជា​យោធាថ្មីៗ ដើម្បីឱ្យកិច្ចសហការអន្តរាគមន៍បានទាន់​ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ពេលមានសភាពការណ៍​កើតឡើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុ​ណ​ដល់បក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលបាន​ជួយ​ឧបត្ថម្ភគាំទាំងស្មារតី សម្ភារៈ និងថវិកា យ៉ាងច្រើនដល់កម្ពុជា សម្រាប់កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។

ឧត្តមសេនីយ៍ឯក វៃ វិនហុយ បានថ្លែងនូវការស្វាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានអញ្ជើញមកទស្សនាលើនាវាជើងទឹកកងទ័ពរំដោះប្រជាជនចិន Type 071 Jinggangshan នាឱកាសនេះ ថាបានបង្ហាញឲ្យឃើញពីទំនាក់ទំនងជិតស្និទ្ធ ក្នុងនាមជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ជាមិត្តដែកថែប ប្រៀបបីដូចបងប្អូននឹងគ្នា ដែលបានកំណត់គោលដៅដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន។

ឧត្តមសេនីយ៍ឯក មេបញ្ជាការតំបន់ភូមិភាគខាងត្បូង បានគូសបញ្ជាក់ពីជំហរនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទនៅថ្ងៃអនាគត ទាំងវិស័យកសាងធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការរួមចំណែកជាមួយនឹងយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ឧត្តមសេនីយ៍ឯក វៃ វិនហុយ បានបង្ហាញជំនឿយ៉ាងមុខមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាពិសេស តាមរយៈសកម្មភាព សមយុទ្ធនាគមាសឆ្នាំ២០២៣ កម្ពុជា-ចិន នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នាវាជើងទឹកកងទ័ពរំដោះប្រជាជនចិន Type 071 Jinggangshan បានមកដល់ដែនទឹកកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២ ខែមេសា បន្ទាប់ពីបានចាកចេញពី Zhanjiang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃពុធ ដើម្បីចូលរួមសមយុទ្ធនាគមាស​ឆ្នាំ២០២៣ ជាមួយកងយោធពល​ខេមរភូមិន្ទ។ លក្ខណៈពិសេសរបស់នាវានេះមានបណ្ដោយប្រវែង ២១០ម៉ែត្រ ទទឹងប្រវែង ២៨ម៉ែត្រ ជម្រៅទឹកប្រវែង ០៧ម៉ែត្រ ល្បឿន ២៥ណត និងអាចផ្ទុកទម្ងន់បាន ២៥ពាន់តោន ៕

អត្ថបទដែលជាប់ទាក់ទង