**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត**អ៊ីស្រាអែល​ត្រៀម​ខ្លួន​សម្រាប់​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​ជាមួយ​ក្រុម​ហាម៉ាស**រដ្ឋាភិបាល​អ៊ីស្រាអែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Al Jazeera**ជប៉ុន​មិន​សប្បាយចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Biden អំពី​ការ​រើសអើង​ពូជសាសន៍**ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ**កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**ឯកឧត្តម មែ ស៊ីថន នាំយកសាររំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពឯកឧត្តម ជាវ តាយ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន ផ្សព្វផ្សាយផែនការរំលឹកមេរៀនក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី​ ជូនយោធិន

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ស្ថិតនៅភូមិថ្នល់បែក​ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៣​ បានដំណើរការផ្សព្វ ផ្សាយផែនការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី ជូនដល់យោធិនវ័យក្មេងចំនួន ៨៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ​ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកអនុសេនីយ៍ឯក​ ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការនិងកម្មវិធី​ ដែលត្រូវដំណើរការ ហ្វឹកហ្វឺនរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងរំលឹកមេរៀនរំហាត់របៀប​ ជូនដល់នាយទា ហាន នាយទាហានរង និងពលទាហាន ក្នុងនោះក៏មានយោធិននារីមួយចំនួនផងដែរ​ ដែលត្រូវចូលរួមក្នុងការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់របៀបនៅក្នុងពេលនេះ ។

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន បានបញ្ជាក់ជូនថា ដោយអនុវត្តតាមបទបញ្ជា និងផែនការរបស់ឯកឧត្តម​ ឧត្ត្តមសេនីយ៍ឯក​ ពៅ​ ហេង មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤​ ដែលតម្រូវឲ្យគ្រប់កងឯកភាពចំណុះយោធភូមិភាគទី ៤​ ម្ចាស់ការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ឲ្យបានជាប់ជា ប្រចាំ ដើម្បីពង្រឹងកាយសម្បទារបស់កងទ័ពរឹងមាំក្នុងពេលបំពេញភារកិច្ចតាមការចាត់តាំងបញ្ជា និងធ្វើឱ្យវិន័យលំហាត់របៀបរបស់កង យោធពលខេមរភូមិន្ទ​ កាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ទោ​ សោម​ ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ដែលត្រូវហ្វឹកហាត់បំប៉ន នៅពេលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀនសូត្រ និងអនុវត្តឲ្យបានមុឺងម៉ាត់តាមការ ណែនាំនិងការបង្ហាត់បង្រៀនរបស់ក្រុមគ្រូយោធាចារ្យ និងជាពិសេសអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺននៅក្នុងពេលរៀនសូត្រ។
នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់លោកគ្រូយោធាចារ្យទាំងអស់ ត្រូវបញ្ចេញឲ្យ អស់សមត្ថភាពដើម្បីបង្ហាត់បង្រៀនសិក្ខាកាមយើង ឲ្យទទួលបានលទ្ធផលល្អ ។

នាយទាហាន នាយទាហានរង និងពល ទាហាន​ ដែលជាសិក្ខាកាមវ័យក្មេងទាំងអស់បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ទាំងការរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការហ្វឹកហ្វឺនលំហាត់របៀបរយៈពេលខ្លីនេះ​ ឲ្យទទួលបានជោគជ័យ តាមផែនការ​ ដែលថ្នាក់លើបានប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង