**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ៖ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញ ជាអធិបភាពដ៏ខ្ពង់ខ្ពង់ ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ដោយមានការអញ្ជើញចូលរួមលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្តម អ៊ុក សឿន សមាជិក ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកសេនីយ៍មេបញ្ជាការ មេបញ្ជាការ រងកងរាជអាវុធហត្ថ ស្នងការ ស្នងការរង នគរបាល ខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សិស្សានុសិស្ស បានចូលរួម ប្រារព្ធ ធ្វើ ឡើង នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។

លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមាតា សន្តិភាព ជាប្រមុខដឹកនាំ បានណែនាំឱ្យមានការរៀបចំ ទិវាវប្បធម៌ ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ២០២៣ តាមបណ្តារាជធានី/ខេត្ត ក្រោមប្រធានបទ« យុវជន ដើម្បីវប្បធម៌ជាតិ » ដែលជា គោលបំណងជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេនចេះស្រឡាញ់ នូវតម្លៃដ៏វិសេសវិសាលនៃសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង ដែលបានបន្សល់ទុក ។

លោកបានបន្តថា ក្នុងការអភិរក្ស និងការអភិវឌ្ឍន៍ ប្រមូលផ្តុំទៅលើ សកម្មភាព សំខាន់ៗដូចខាងក្រោមៈ ១. អភិរក្សរូបភាព/ ទម្រង់ នៃទស្សនីភាពខ្មែរគ្រប់ប្រភេទ។ ២. អភិរក្សក្បួនខ្នាត និង ចំណេះដឹងក្នុងការបង្កើត ការបង្រៀន ការសម្ដែង ការតុបតែង និង ការប្រើប្រាស់ សំលៀកបំពាក់។ ៣. អភិរក្សតម្លៃពិត (ទាំងខាងបច្ចេកទេស និង ស្មារតី)។៤. អភិរក្សពណ៌សំបុរ អត្តសញ្ញាណ។៥. អភិរក្សដើម្បី អភិវឌ្ឍន៍។

ថ្លែងក្នុងឧកាសនោះឯកឧត្តម យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ ក្នុងស្រទាប់យុវវ័យមួយចំនួនធំ កំពុងភ្លើតភ្លើនតាមវប្បធម៌បរទេស ធ្វើឲ្យព្រលឹងវប្បធម៌ជាតិខ្លួនត្រូវឃ្លាតឆ្ងាយ ភារកិច្ចដ៏ចាំបាច់បំផុតរបស់យើងទាំងអស់គ្នាគឺ ត្រូវទប់ស្កាត់នៃការហូរចូលវប្ប ធម៌ជាតិសាសន៍ដទៃ និងត្រូវរួមគ្នាលើកតម្កើង ការពារយ៉ាងប្ដូរផ្តាច់នោះគឺ អរិយធម៌ វប្បធម៌ ប្រពៃណី ជាតិខ្មែរយើង សមស្របនិងពាក្យស្លោកថា : “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន” – អនុលោមតាមពាក្យស្លោកខាងលើនេះដែរខ្ញុំសូមអោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ មន្ទីរដែនដីនគរូបបនីយ៍កម្មនិងសំណង់ខេត្ត ខិតខំបំពេញឯកសារពាក់ពន្ធ័ ធ្វើបណ្ណ័កម្មសិទ្ធិដីរដ្ឋ បុរាណដ្ឋានទូទាំងខេត្ត ឱ្យបានរួចរាល់ ក្នុងឆ្នាំ ២០២៣នេះ ការអភិរក្ស ការថែរក្សា ការការពារ មិនត្រឹមតែមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈតែប៉ុណ្ណោះទេ ត្រូវទាមទារការចូលរួមពី អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច គ្រប់កងឯកភាព ជាពិសេស យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយកម្ពុជា ជាព្រះរាជាណា ចក្រអច្ឆរិយដ៏រុងរឿងនាពេលខាងមុខ និងដើម្បីប្រែក្លាយ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ របស់យើងនេះក្លាយជាទិវានៃការបង្កើនសក្តានុពលវប្បធម៌ជាតិ សំដៅធ្វើឲ្យវិស័យនេះបានចូលរួមចំណែកយ៉ាងពិតប្រាកដដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង