**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង

ឯកឧត្តមរដ្ឋមន្ត្រី​​ ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ BODHISASTRA របស់អាមេរិក

 


ភ្នំពេញ៖ ដោយមើលឃើញពីវីរភាព ការលះបង់ និងជាគំរូ របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ [ពោធិសត្វ (BODHISASTRA)] រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

លោកសាស្ត្រាចារ្យបណ្ឌិត CHANTARAT PAKAMAS ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជាមួយនេះ ឯកឧត្ដមរដ្ឋមន្ត្រី បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយការផ្លាស់ប្តូរការផ្សាយពីអាណាឡូកទៅឌីជីថល។ លោករដ្ឋមន្ត្រី ក៏បានយកចិត្តទុកដាក់ខ្ពស់ លើវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មាន ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំពុលសង្គម ជំរុញឱ្យអ្នកសារព័ត៌មានគោរពច្បាប់សារព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានគិតគូរពីសុវត្ថិភាពអ្នកសារព័ត៌មាន ដោយបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ការពារអ្នកសារព័ត៌មាន និង បានជំរុញឱ្យមានការបង្កើតសមាគមអ្នកសារព័ត៌មាន ដើម្បីជួយអ្នកសារព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានដឹង និងយល់អំពីស្ថានភាពនៅកម្ពុជា និងស្ថានការណ៍នយោបាយពិភពលោក ដែលកំពុងផ្លាស់ប្តូរ រួមទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងការការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណត៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ BODHISASTRA ដែលបានសម្រេចចិត្តផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង។

សាកលវិទ្យាល័យពោធិសត្វ គឺជាអង្គការអប់រំឯករាជ្យខាងសាសនា ដែលបានចុះបញ្ជីនៅរដ្ឋផ្លរីដា ជាមួយនឹងពាក្យស្លោកមួយថា [កន្លែងរួមគ្នាសម្រាប់បណ្ដុះបណ្ដាលខាងវិញ្ញាណ] ដើម្បីបង្កើតកន្លែងរួមសម្រាប់ការដាំដុះខាងវិញ្ញាណ។

សាកលវិទ្យាល័យពោធិសត្វ មានគោលបំណងផ្សារភ្ជាប់ការសិក្សាគ្រប់ទីកន្លែង រួមជាមួយនឹងបណ្តាញអប់រំ ដើម្បីបណ្តុះស្មារតីមនុស្សឱ្យមានភាពរុងរឿងនៃសហគមន៍ និងសង្គម ដោយឈរលើមូលដ្ឋាននៃសេចក្តីល្អ និងសោភ័ណភាព ស្របតាមគោលការណ៍នៃទ្រឹស្ដី និងប្រាជ្ញាក្នុងស្រុក។

ឯកឧត្ដមរដ្ឋមន្រ្តី បានលើកឡើងថា វិស័យព័ត៌មាន និងការផ្សព្វផ្សាយ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសណាក៏ដោយ ព្រោះវាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមតិសាធារណៈ ជំរុញលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ។ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈ សំខាន់នៃការអភិវឌ្ឍវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ហើយបានចាត់វិធានការជាច្រើនដើម្បីគាំទ្រដល់វិស័យនេះ។

ក្រសួងព័ត៌មាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការតភ្ជាប់ព័ត៌មានក្នុងសង្គម ទាំងក្នុងស្រុក តំបន់ និងសកលលោក។

ឯកឧត្ដម ខៀវ កាញារីទ្ធ បាននាំវិស័យព័ត៌មាន និងផ្សព្វផ្សាយចាប់តាំងតែពីកម្ពុជា មានត្រឹមតែបាតដៃទទេរ (នាខែមករា ឆ្នាំ១៩៧៩) រហូតដល់វិស័យព័ត៌មាននិងផ្សព្វផ្សាយ កំពុងស្ថិតក្នុងយុគសម័យ ឌីជីថល នៃបរិបទឧស្សាហកម្ម4.0 ៕

អត្ថបទដែលជាប់ទាក់ទង