**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្ដម នេត្រ ភក្ត្រា៖ គណបក្សប្រជាជន ជាគណបក្សមានតែមួយគត់ដែលដើរតួនាទីសំខាន់ក្នុងការថែរក្សាការពារសន្តិភាព កម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្ស ចុះជួយមូលដ្ឋានក្រុងបូកគោ ខេត្តកំពត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមានតែមួយដែលបានដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល .បច្ចុប្បន្ន និងតទៅអនាគត។ តួនាទីដ៏សំខាន់នេះត្រូវបានបងប្អូនប្រជាពលរដ្ឋបានផ្តល់ជូនគណបក្ស និងថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌។

ការគូសបញ្ជាក់បែបនេះ របស់ឯកឧត្ដម នេត្រ ភក្ត្រា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការតៀមលក្ខណៈសម្រាប់ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខ។

ជុំវិញការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដានេះដែរ ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថាពិតជាមានសារៈសំខាន់បំផុត និងបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកសាងប្រទេសជាតិ។

ឯកឧត្ដម នេត្រ​ ភក្ត្រា បានលើកឡើងថា ការគាំទ្ររបស់ប្រជាពលរដ្ឋ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅរាល់ការបោះឆ្នោតគឺកើតចេញពីអំពើល្អរបស់មន្ត្រីបក្សដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជា​ពលរដ្ឋគ្រប់ពេលវេលាដោយមិនខ្លាចនឿយហត់​របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានលះបង់អស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ហា និងបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពី​ភ្នក់ភ្លើងសង្គ្រាម និងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនៃរបបខ្មែរក្រហម បញ្ចប់សង្គ្រាម និងនាំយកសុខសន្តិភាពពេញលេញតាមរយៈការអនុវត្តនយោបាយឈ្នះ.ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលធ្វើឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំ​សមាជិកសមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ បានប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីឆ្ពោះទៅរកភាពជ័យជម្នះក្នុងការបោះឆ្នោត១០០%នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោ បានជំរុញ និងលើកទឹកចិត្តដល់សមាជិកសមាជិកាក្រុមការងារបំពេញការងារឱ្យកាន់តែខ្លាំងដោយលោកបានលើកឡើងថា កត្តាសុខ សន្តិភាពបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេស និងទាក់ទាញវិនិយោគទុន បង្កើតការងារ និងផ្តល់ចំណូលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្ដម នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានអនុវត្តតាមសេចក្តីសម្រេចនានារបស់គណបក្សរហូតបានសម្រេច​ជោគជ័យលើការបោះឆ្នោតដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងសប្បុរសជនដែលបានចូលរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង