**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បញ្ជូនអត្តពលិក១២រូប ចូលរួមប្រកួតប្រជែងជើងឯកថ្នាក់ជាតិ២០២២

កីឡា៖ សមាគមកីឡាតេក្វាន់ដូ WT នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីចំនួន១២នាក់ ប្រតិភូ០១រូប និងគ្រូបង្វឹក០២នាក់ ដោយចែកចេញជា២ក្លិប គឺក្លិបក្រសួងមហាផ្ទៃមនិងក្លិបអគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។

អត្តពលិក និងគ្រូបង្វឹកទាំង១៤រូប ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ប៊ុនឆាយ ជាប្រធានប្រតិភូរួមមាន៖ ក្លិបក្រសួងមហាផ្ទៃ មាន ០៧រូបគឺ៖ ១. លោក ឆូយ ពុទ្ធា គ្រូបង្វឹក, ២. កីឡាករ មាន សូផល, ៣. កីឡាករ ចុន សុវណ្ណ, ៤. កីឡាករ សំ យូដេត, ៥. កីឡាការិនី រដ្ឋា សុត្ថារ័ត្ន, ៦. កីឡាការិនី ថាច់ ធីឌឿន និង ៧. កីឡាការិនី ឈឿង លីហ្សា។

ក្លិបអគ្គស្នងការនគរបាលជាតិ មាន ០៧រូប គឺ៖ ១. លោក ប៉ាន់ ខេមរា គ្រូបង្វឹក, ២. កីឡាករ កាំង លាំងឈុន, ៣. កីឡាករ អោក តុលាឡង់ឌី, ៤. កីឡាការិនី ណាង វណ្ណៈ, ៥. កីឡាការិនី ទួន ណាវុធ, ៦. កីឡាការិនី សំណាង វ៉ាន់ណែត និង ៧. កីឡាការិនី គ្រី លីដែន។

គួររម្លឹកថា ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កន្លងទៅ សមាគមកីឡាតេក្វាន់ដូ ក្រសួងមហាផ្ទៃ WT បានបញ្ជូន ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីសរុបចំនួន១៥រូប ឱ្យទៅចូលរួម។ ជាលទ្ធផល គឺក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ១ ក្រោយដណ្តើមបានមេដាយសរុប១២គ្រឿងក្នុងនោះ៖ មេដាយមាស១០ ប្រាក់០១ និងសំរឹទ្ធ០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង