**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បទវិភាគ៖សេដ្ឋកិច្ចនិងសង្គមរបស់ចិនមានភាពរស់រវើកឡើងវិញជាសន្សឹមៗ


“វិថីតូចធំនៃក្រុងប៉េកាំងលេចចេញការកកស្ទះម្តងទៀត អ្នកទេសចរណ៍នាំគ្នាកក់សំបុត្រយន្តហោះនិងសណ្ឋាគារដើម្បីធ្វើទេសចរណ៍នៅបរទេស ហើយតាមការប៉ាន់ប្រមាណ សកម្មភាពពាណិជ្ជកម្មនៃសហគ្រាសនឹងកើនឡើងវិញ ។” “ចំនួនអ្នកទេសចរណ៍ដែលចូលស្នាក់នៅសណ្ឋាគារតាមតំបន់រមណីយដ្ឋានបានកើនឡើងជាច្រើន”។ល។
នេះជាការសង្កេតមើលថ្មីបំផុតចំពោះប្រទេសចិននៃប្រព័ន្ធសារព័ត៌មានដូចជា កាសែត 《Financial Times 》របស់អង់គ្លេសនិងទីភ្នាក់ងារព័ត៌មាន Reuters ជាដើម ។ ខ្លឹមសារដូចជា “ជីវភាពរស់នៅរបស់ប្រជាជនចិនកំពុងមានភាពប្រក្រតីឡើងវិញ”និង“ក្រុងប៉េកាំងនិងក្រុងសៀងហៃលេចចេញទិដ្ឋភាពដ៏អ៊ូអរ”ជាដើមបានចុះលើទំព័រសំខាន់ៗជាច្រើននៃប្រព័ន្ធសារព័ត៌មានបរទេស ។
តើមានប្រសិទ្ធភាពយ៉ាងណាបន្ទាប់ពីចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩?មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់កម្រិតខ្ពស់ជាប់រហូតមក ។ នៅដើមឆ្នាំថ្មី ទីក្រុងដែលមានលក្ខណៈតំណាងបំផុតរបស់ចិន ដូចជាក្រុងប៉េកាំងនិងក្រុងសៀងហៃជាដើមលេចចេញកម្លាំងរស់រវើកជាថ្មីឡើងវិញដែលត្រូវបានគេចាត់ទុកថា ជាសញ្ញាដ៏សំខាន់នៃការស្តារឡើងវិញយ៉ាងសកម្មរបស់ចិន ។ ទិដ្ឋភាពដ៏មមាញឹកតាមដងវិថីបាននាំមកនូវចំហាយកក់ក្ដៅក្នុងរដូវផ្ការីក ។
ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី ។ ការកែសម្រួលគោលនយោបាយទាំងនេះគឺយោងទៅលើការយល់ដឹងចំពោះសារធាតុបង្ករោគនិងជំងឺឆ្លង ព្រមនិងការវិនិច្ឆ័យចំពោះកត្តា៣ចំណុច ពោលគឺ កម្រិតស៊ាំនឹងរោគនៃហ្វូងមនុស្ស សមត្ថភាពឆ្លើយតបនៃប្រព័ន្ធសុខាភិបាលនិងវិធានការជ្រៀតជ្រែកនៃសុខាភិបាលសាធារណៈសង្គម ។ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩រយៈពេល៣ឆ្នាំមក ប្រទេសចិនបានដាក់ចេញផែនការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាបន្តបន្ទាប់ចំនួន៩ដង វិធានការកែលម្អចំនួន២០មាត្រានិងវិធានការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ចំនួន១០ថ្មី រហូតដល់ការចាប់ផ្តើមអនុវត្ត“ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B ”ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣នេះតទៅ វិធានការទាំងនេះសុទ្ធតែបង្ហាញឱ្យឃើញនូវការគិតពិចារណាចម្រុះចំពោះកត្តាបីចំណុចនេះ ដែលជាការកែសម្រួលដ៏សមរម្យ វិទ្យាសាស្ត្រនិងសមស្របនឹងស្ថានភាពជាក់ស្តែងនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ។
ដោយមកពីរដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បងជានិច្ច ប្រកាន់ខ្ជាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយវិទ្យាសាស្ត្រនិងចំគោលដៅ កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩តាមបម្រែបម្រួលនៃស្ថានការណ៍ ទើបអាចការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនដោយកម្រិតអតិបរមា ទើបទទួលបាននូវប្រទេសចិនដែលមានទិដ្ឋភាពកក់ក្តៅនិងកម្លាំងរស់រវើកនាពេលបច្ចុប្បន្ននេះ។
ដើរចេញផុតពីស្រមោលខ្មៅនៃជំងឺកូវីដ១៩គឺមិនយូរមិនឆាប់ឡើយ អ្នកផងទាំងពួងនៅតែកំពុងតស៊ូព្យាយាមដើម្បីយកឈ្នះលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ “ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី តែនៅតែជាពេលវេលាដ៏លំបាកដដែល អ្នកផងទាំងពួងសុទ្ធតែខិតខំប្រឹងប្រែងដោយមិនងាករេ ដូច្នេះ ពន្លឺភ្លឺស្វាងគឺនៅចំពោះមុខមិនឆ្ងាយប៉ុន្មានទេ ។” ការវិនិច្ឆ័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣បានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃចំពោះប្រទេសចិន ក៏ដូចជាពិភពលោកផងដែរ ។
អាចប៉ាន់ប្រមាណថា ក្នុងឆ្នាំថ្មីមួយ របៀបរៀបរយខាងសេដ្ឋកិច្ចនិងសង្គមរបស់ចិននឹងត្រូវរៀបចំឡើងវិញយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ជនជាតិចិននឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង