**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម ឆាយ ថន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីចុះបញ្ជីអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីចុះបញ្ជីអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា,លោកស្រី Patricia Ongpin នាយិកាប្រចាំប្រទេស អង្គការ UNAIDS, លោកស្រី ហាណា ម៉ាកស៊ី ទីប្រឹក្សាជាន់ខ្ពស់ហិរញ្ញប្បទានសុខាភិបាល និងមេរោគអេដស៍នៃ USAID , លោកស្រី Corinna Heineke នាយកគម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាព អង្គការ GIZ ព្រមទាំងក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធអញ្ជើញចូលរួមផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ក្រសួងផែនការបានដំណើរការ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅលើផ្លូវមួយដ៏វែងឆ្ងាយ។ កាលពីជាង១៥ឆ្នាំមុន នៅពេលដែលការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយឈរលើមាគ៌ាឆ្ពោះទៅរកការការពារសង្គមកាន់តែប្រសើរ និងវិបុលភាពរួមមួយ, ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គឺជាយន្តការជាតិដំបូងគេត្រូវបានរៀបចំនិងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះតាមរយៈយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសទទួលបាននូវអត្ថ- ប្រយោជន៍កាន់តែច្រើនឡើងៗ ហើយទិន្នន័យដែលប្រមូលបានតាមរយៈប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានបង្ហាញឱ្យឃើញពីគុណតម្លៃយ៉ាងសំខាន់មិនត្រឹមតែសម្រាប់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ និងក៏មានដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកមានចំណែកពាក់ព័ន្ធដទៃជាច្រើនទៀតបានយកទិន្នន័យនេះ ទៅប្រើជាមូលដ្ឋានសម្រាប់កិច្ចការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រ តាមរយៈសកម្មភាពអាទិភាពរបស់ខ្លួនជាច្រើន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានអនុញ្ញាតឱ្យទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រមានការវិវឌ្ឍន៍ជាលំដាប់សម្រាប់វិធានការអន្តរាគមន៍គាំពារសង្គមនៅកម្ពុជា។ ជាលទ្ធផលគួរជាទីមោទនៈទិន្នន័យគ្រួសារក្រីក្រត្រូវបានប្រើប្រាស់ ដោយ៖
១. ក្រសួងសុខាភិបាល និងអង្គការនានាសម្រាប់ជាមូលដ្ឋានផ្តល់សេវាសុខភាពជូនដល់គ្រួសារក្រីក្រ
២. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ
៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
៤. ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសាររងផលប៉ពាល់ទឹកជំនន់បន្ថែមទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថាក្នុងឆ្នាំ២០១៥ ដោយមានការស្នើពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងការគាំទ្រថវិកាពីអង្គការ UNDP និង UNAIDS ក្នុងការដាក់បញ្ចូលគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍ដើម្បីទទួលបានបណ្ណធមធម៌ ពេលនោះក្រសួងផែនការចាប់ផ្តើមគិតគូបញ្ចូលសូនាករ និងប្រមូលព័ត៌មានខ្លះៗពីគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍ ដើម្បីអាចទទួលបានបណ្ណសមធម៌។ រហូតដល់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នូវវិធានការគោលនយោបាយចំនួន៦។ ក្នុងនោះគោលនយោបាយទី២ បានលើកឡើងថា ក្រសួងផែនការ និងក្រសួងសុខាភិបាលរៀបចំនិងចាត់ទុកថា អ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះដែលត្រូវទទួលបណ្ណសមធម៌ ដើម្បីធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។ ផ្តើមចេញពីសេចក្តីសម្រេចខាងលើនេះ ក្រសួងផែនការដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ បានធ្វើការកែសម្រួលនីតិវិធី និងបញ្ជីសំណួរ ដោយបញ្ចូលនិយមន័យអំពីងាយរងគ្រោះ ហើយគិតគូជាពិសេសគ្រួសារដែលរស់នៅជាមួយមេរោគអេដស៍ និងបានសម្របសម្រួលបណ្តុះបណ្តាលក្រុមបណ្តាញនានា ដើម្បីឲ្យពួកគេចូលរួមក្នុងដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងផ្តល់ព័ត៌មានដល់អ្នករស់នៅជាមួយមេរោគអេដស៍ អំពីដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅតាមសហគមន័ ដើម្បីអាចទទួលបានបណ្ណសមធម៌។ ក៏ប៉ុន្តែដោយសារព័ត៌មានជំងឺអេដស៍ជាបញ្ហារសើប និងត្រូវរក្សាការសម្ងាត់នៅតាមមូលដ្ឋានគ្រួសារ អ្នកផ្ទុកមេរោគអេដស៍មួយចំនួនស្ទាក់ស្ទើរក្នុងទៅទទួល ឬស្នើសុំបណ្ណសមធម៌នៅតាមឃុំ សង្កាត់ដោយខ្លាចគេដឹង និងរើសអើងនៅក្នុងសហគមន៍។ ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះដោយមានការជួយឧបត្ថម្ភគាំទ្រពី UNAIDS UNDP និង GIZ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍

 

អត្ថបទដែលជាប់ទាក់ទង