**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង

អង្គការចលនាដើម្បីសុខភាពកម្ពុជាស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើការការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក (Vape) តាមបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ ខណៈដែលការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬគេតែងស្គាល់ថាវេប (Vape) នៅតែបន្តកើតមាន តាមរយៈបណ្តាញព័ត៌មានសង្គម អង្គការចលនាដើម្បីសុខភាពកម្ពុជា ស្នើសុំស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតឹងរឹង ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យធ្លាក់ទៅក្នុងការញៀនផលិតផលថ្មីនេះ។

ផលិតផលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់មិនឱ្យប្រើប្រាស់ នាំចូល និងចែកចាយ។ តាមរយៈការសង្កេតតាមដានជាប្រចាំ បានរកឃើញថា បណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook Tik Tok និង Telegram ជាដើម នៅតែជាឧបករណ៍សម្រាប់ជនខិលខូចប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយលក់ បង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ ក្នុងនោះផងដែរ យើងក៏មានឃើញតារាមួយចំនួនដែលកំពុងតែបង្ហាញពីការប្រើប្រាស់ផលិតផលទាំងនេះដោយមិនខ្វល់ពីផលប៉ះពាល់ ក៏ដូចជា ធ្វើជាគម្រូមិនល្អសម្រាប់អ្នកគាំទ្រដែលសុទ្ធសឹងជាយុវជន និងកុមារ។ សកម្មភាពនេះ បានចុះថមថយមួយរយៈខណៈដែលអាជ្ញាធរមានសម្មត្ថកិច្ច មានវិធានការចុះចាប់និងធ្វើកិច្ចសន្យាជាមួយអ្នកប្រព្រឹត្តកុំអោយបន្តទៀត។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ សកម្មភាពលក់និងចែកចាយបារីអេឡិចត្រូនិកនេះ ហក់ឡើងវិញ តាមបណ្តាញព័ត៌មាន សង្គម។

អង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ នីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។

យ៉ាងណាមិញ បើយោងតាមលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ ចែកចាយ និងជួញដូរបារីអេឡិចត្រូនិកនៅក្នុងសាលារៀន បានបង្ហាញឱ្យឃើញថា យុវជន និងកុមារ ដែលជាសិស្សភាគច្រើន បានឃើញ បានស្គាល់ ជាពិសេសបានទិញបារីអេឡិចត្រូនិក (Vape) មកប្រើប្រាស់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។ ដូច្នេះ វត្តមាននៃការផ្សព្វផ្សាយលក់ ក៏ដូចជាការបង្ហាញអំពីការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើមនេះ គឺពិតជាជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះយុវជន និងកុមារ និងឈានដល់ការបំផ្លាញអនាគតពួកគេ។ យុវជន និងកុមារជាអនាគតធនធានមនុស្សរបស់ប្រទេសជាតិ ចុះបើអនាគតពួកគេត្រូវបានបំផ្លាញ តើអនាគតប្រទេសជាតិនឹងទៅជាយ៉ាងណា?

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគាំទ្រការស្នើសុំនេះ ហើយលោកបានបញ្ជាក់ថា កន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគិតគូរបញ្ហានេះ ជាប្រចាំព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ប៉ុន្តែបើទោះបីជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចាត់វិធានការលើការប្រើប្រាស់ ការនាំចូលបារីអេឡិចត្រូនិកយ៉ាងណាក្តីតែ ក៏នៅមានឈ្មួញ ខិលខូចនាំតែបន្តផ្សព្វផ្សាយ និងនាំចូលឧបករណ៍នេះនៅកម្ពុជាដដែល។
លោកបន្តថា កាលពីខែមីនា ឆ្នាំ ២០២១កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ ស្តីពីការចាត់វិធានការបង្ការទប់ស្កាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបាលបានគិតគូយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអំពាវនាវដល់ យុវជនកុំឱ្យមានកាភ្លើតភ្លើនប្រើប្រាស់បារីអេឡិចត្រូនិក និងបើប្រាស់ឧបករណ៍អេចណ៍ធីភីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបងថវិកា ខាតពេលវេលាជាដើម។
គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់ការចែកចាយ ការធ្វើអាជីវកម្ម និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤។

យោងតាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

អត្ថបទដែលជាប់ទាក់ទង