**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

គណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាគ្នាពីការលើកកម្ពស់បរិវត្តកម្មឌីជីថល ដើម្បីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចគាំពារសុខភាពសង្គម ដើម្បីដោះស្រាយបញ្ហានានាក្នុងអាស៊ាន

ភ្នំពេញ៖ គណៈប្រតិភូសភាសមាជិកអាយប៉ាចំនួន៨ប្រទេស រួមមានសភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបប្រជុំពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA អាយប៉ាលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានលើកយកសេចក្ដីព្រាង សេចក្ដីសម្រេចចំនួន២ ស្ដីពីការលើកកម្ពស់បរិវត្តកម្មឌីជីថល ដើម្បីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន យកមកធ្វើការពិភាក្សាគ្នា។

កិច្ចប្រជុំគណៈកម្មាធិកាសង្គមកិច្ចនាពេលនេះ ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រធានប្រតិភូគណៈកម្មាធិការសង្គមកិច្ច អាយប៉ា កម្ពុជា ជាប្រធានកិច្ចប្រជុំ ឯកឧត្តម ទី សុគន្ធ សមាជិករដ្ឋសភា ជាប្រធានគណ:ប្រតិភូសភាកម្ពុជា និងឯកឧត្តម យឹម លាត សមាជិករដ្ឋសភា ជាអ្នករាយការណ៍ពីកិច្ចប្រជុំ។

សមាជិកអង្គប្រជុំគណៈកម្មាធិការសង្គមកិច្ចនៃអន្តរសភាអាស៊ាន (AIPA43) បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុសទៅលើរបៀបវារៈ ដែលជាសេចក្ដីព្រាង សេចក្ដីសម្រេច ទាំង២ របស់គណៈកម្មាធិការ ដោយគណៈប្រតិភូសមាជិកអាយប៉ា បានចូលរួមកែសម្រួលពាក្យពេចន៍ និងសម្រួលខ្លឹមសារមួយចំនួន ជាការផ្ដល់ធាតុចូលបន្ថែម ដើម្បីឲ្យសេចក្ដីព្រាងសេចក្ដីសម្រេចទាំង២ កាន់តែមានអត្ថន័យល្អប្រសើរឡើង។

កិច្ចប្រជុំគណ:កម្មាធិការសង្គមកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានឯកភាពគ្នាលើ សេចក្តីព្រាងសេចក្តីសម្រេចទាំង២ ដោយសម្រេចនឹងយកទៅដាក់ឆ្លងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ធ្វើការអនុម័ត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង