**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សិក្ខាសាលា “សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” ប្រព្រឹត្តទៅនារាជធានីភ្នំពេញ


ភ្នំពេញ៖ ថ្ងៃទី០៣ ខែវិច្ឆិកា សិក្ខាសាលាស្ដីពី “សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រព្រឹត្តទៅក្នុងទម្រង់នៅទីតាំងផ្ទាល់និងតាមអនឡាញ នៅអគារព្រឹទ្ធសភាកម្ពុជា។ មន្ត្រីរាជការ យុវសិស្ស និងអ្នកជំនាញជាច្រើនមក ពីស្ថាប័នខុទ្ធកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសរុបជាង៨០នាក់ បានមានវត្តមាន និងចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។ អ្នកចូលរួមមានយោបល់ថា នៅក្រោមក្របខណ្ឌរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ តើកម្ពុជានិងចិនធ្វើដូចម្ដេច ដើម្បីឱ្យទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដោយយក“សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរ ថ្មី” ជាប្រធានបទ ដើម្បីបន្តស្នងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ បន្តតស៊ូដើម្បីឱ្យប្រទេសទាំងពីរប្រកៀកស្មាគ្នាឆ្ពោះទៅដំណើរថ្មី។
ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនសិក្ខាសាលាលើកនេះ។ ឯកឧត្ដម ហោ ណាំហុង បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាលើពិភពលោក នេះគឺជាសមាជមួយដ៏សំខាន់ណាស់ ដែលធ្វើឡើងចំពេកគន្លឹះដែលប្រទេសចិនឈានទៅរកដំណើរជោគជ័យថ្មី និងឆ្ពោះទៅរកគោលដៅតស៊ូ១០០ឆ្នាំទីពីរ។ ជិតដប់ឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍យ៉ាងធំធេងដែលមិនអាចកាត់ផ្ដាច់ចេញពីការដឹកនាំដ៏មហិមារបស់បក្សកុម្មុយនីស្តចិននោះទេ។ ការអភិវឌ្ឍនៃប្រទេសចិន មុខជានឹងជំរុញដល់ការអភិវឌ្ឍនៃពិភពលោក។
ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថារបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានចង្អុលបង្ហាញយ៉ាងច្បាស់ម្ដងទៀតថា ប្រទេសចិននឹងប្រកាន់ខ្ជាប់គោលនយោបាយការទូតនៃប្រទេសចិនដែលថែរក្សាសន្តិភាពពិភពលោកជាប់ជានិច្ចនិងជំរុញការអភិវឌ្ឍរួមគ្នា ខិតខំប្រឹងប្រែងជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ភាគីចិន នឹងធ្វើឱ្យលទ្ធផលនៃកាអភិវឌ្ឍប្រទេសរបស់ខ្លួន ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា តាម    រយៈការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅក្នុងដំណើរជំរុញការធ្វើទំនើបកម្មបែបផែនចិន។
ឯកឧត្តមឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលប្រធាន        គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលនិងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិនបានថ្លែងថា  សមាជលើកទី ២០ នៃបក្សកុម្មុយនិស្តចិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតនយោបាយរបស់ប្រទេសចិន។ ឯកឧត្តមកោតសរសើរ និងគាំទ្រគោលដៅបន្តកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ព្រមទាំងបន្តធ្វើសកម្មភាពក្នុងលក្ខណៈស្វាហាប់ និងប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ដើម្បីថែទាំ រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក។
លោក អាន ស៊ីយូ( An Xiaoyu )តំណាងចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថាសហគមន៍ជោគវាសនារួមកម្ពុជាចិន មិនមែនជាទ្រឹស្ដីមិនច្បាស់លាស់នោះទេ ពោលគឺវាបានចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៃប្រទេសទាំងពីរ និងទាក់ទងដោយផ្ទាល់ដល់វឌ្ឍនភាព    រយៈពេលវែងនៃសង្គមសេដ្ឋកិច្ចនយោបាយរបស់ប្រទេសទាំងពីរ។


ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន មានប្រសាសន៍ថា  កម្មវិធីថ្ងៃនេះ និងធ្វើឱ្យអ្នកចូលរួម បានយល់កាន់តែស៊ីជម្រៅពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ហើយក៏បានចូលរួមឆ្លុះបញ្ចាំងភាពរឹងមាំនៃចំណងមិត្តភាព  អមតៈរវាងកម្ពុជា-ចិន ដែលបាននឹងកំពុងវិវត្តជាសកល និងជាសកម្មភាពជំរុញចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនល្បឿនចូលរួមជាមួយគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយចាប់ដៃគ្នាកសាងនូវភាពសុខុដុមរមនា សន្តិសុខគ្រប់ទីកន្លែង ការបើកទូលាយ យោគយល់គ្នា និងស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប» ជាពិសេសរវាងសភានៃប្រទេសទាំងពីរបង្កើតបានទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការនៃការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវប្រព្រឹត្តទៅដោយរលូនការពាររក្សា សន្តិសុខស្ថេរភាព និងអត្ថប្រយោជន៍នៃការអភិវឌ្ឍ   ក្នុងការកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្ត្រ ភាគីទាំងពីរបានក្លាយជាសហគមន៍ជោគវាសនាតែមួយដែលមានភាពជឿជាក់ និងទុកចិត្តគ្នាបានយ៉ាងពិតប្រាកដ និងយូរអង្វែង។

ជាមួយគ្នានេះដែរ ឯកឧត្តម បានអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជគ្រប់កាលៈទេសៈ ជាពិសេសបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ព្រឹទ្ធសភាកម្ពុជា ជាបន្តបន្ទាប់ ទោះបីជាអ័ព្ទនៃជំងឺជំងឺកូវីត-១៩មិនទាន់រលុបបាត់យ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា សិក្ខាកាមចូលរួមក្នុងសិក្ខាសាលា បានវាយតម្លៃខ្ពស់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ អ្នកទាំងអស់គ្នាយល់ជារួមថា ការជំរុញគ្រប់ជ្រុងជ្រោយនៃការធ្វើទំនើបកម្មបែបផែនចិន នឹងនាំមកនូវកាលានុវត្តភាពថ្មី និងឱកាសកាន់តែទូលំទូលាយបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសនានាលើពិភពលោក។ ជឿជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិន ទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិននឹងវិវឌ្ឍកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង