**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជូនមន្ត្រីជាន់ខ្ពស់ឲ្យនាំបច្ច័យ និងសម្ភារៈចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសពកុមារទាំង ១១រូប

 

ភ្នំពេញ៖ ក្តីក្តួលរំជួលចិត្តដ៏ជ្រាលជ្រៅបំផុតជាមួយគ្រួសារសព ជនរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជូនមន្ត្រីកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ បរិភោគ ថវិកាចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំទាំងយប់ ជាមួយគ្រួសារសពកុមារទាំង ១១រូប ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍លិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល។

ចំពោះគ្រួសារសពកុមារទាំង១១រូប កំពុងបូជាសពកូននៅវត្តកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក លោកជំទាវ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសពទាំងអស់។

លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថាបន្ទាប់ពីបានទទួលនូវព័ត៌មាននៃការលិចទូក និងគ្រោះថ្នាក់ដល់អាយុជីវិតកុមារទាំង ១១រូបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តក់ស្លុតរន្ធត់ចិត្តជាពន់ពេក។ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានហូរទឹកភ្នែក និងស្តាយចំពោះកុមារទាំង១១រូប សុទ្ធតែជាសិស្សានុសិស្សស្រឡាញ់ការសិក្សារៀនសូត្រ។

លោកជំទាវ បានគូសបញ្ជាក់ទៀតថា ក្រៅតែពីការតក់ស្លុតក្នុងហេតុការណ៍នេះហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ចូនឱ្យលោកជំទាវ ពុំ ចន្ទីនី,  និងសហការី នាំគ្រឿងឧបភោគ បរិភោគ និងថវិកាចូលរួមរំលែកមរណទុក្ខ រំលែកនូវការលំបាកជាមួយគ្រួសារសពទាំងយប់តែម្តង។ តាមរយៈកាយវិការនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីទឹកចិត្ត និងក្តីខ្វល់ខ្វាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលគេប្រសិទ្ធនាមជាមាតាមនុស្សធម៌ ចំពោះគ្រួសារសពជនរងគ្រោះ។

លោកជំទាវ ពុំ ចន្ទីនី នៅក្នុងឱកាសនោះដែលក៏បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់នូវការលើកកម្លាំងដល់គ្រួសារសព យកនូវព្រះធម៌រំលត់នូវក្តីសង្វេក ហើយព្យាយាមថែទាំសុខភាពឱ្យបានរឹងមាំឡើង។

ក្នុងឱកាសនេះលោកជំទាវ ពុំ ចន្ទីនី និងលោកជំទាវ ម៉ែន នារីសោភ័គ បានសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណខណ្ឌកុមារបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ព្រមទាំងសូមជូនពរដល់ក្មេងៗជនរងគ្រោះរួចផុតជីវិតពីការស្លាប់ សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។

គ្រួសារសព ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌មហាធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែជួយរាល់ពេលប្រជាពលរដ្ឋមានទុក្ខ និងជួបការលំបាកនានា។ ក្រុមគ្រួសារជនរងគ្រោះគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន និងបានប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយការចូលរួមរំលែកមរណទុក្ខនេះ កាកបាទក្រហមកម្ពុជា​ បាននាំយកគ្រឿងឧបភោគបរិភោគ​ និងបច្ច័យសម្រាប់ចូលបុណ្យសពកុមារទាំង១១​រូប (រួមទាំងសព​ ១​ ដែលកំពុងស្វែងរក)​ ដោយក្នុង​គ្រួសារនីមួយៗរួមមាន​៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ៥លានរៀល​។

ទាំងអស់។

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង