**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អភិបាលខេត្តបន្តាយមានជ័យ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ អមដំណើរដោយអាជ្ញាធរ កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ និង យោធាចុះសំណេះសំណាល សួរសុខទុក្ខពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមខ្នងផ្ទះ និង ទីទួលសុវត្ថិភាព នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ។

ក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនេះដែរ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាសម្ភារសំឡីអនាម័យសម្រាប់ស្ត្រី និងគ្រឿងឧបភោគ បរិភោគ មាន មី ត្រី និងថវិកាមួយចំនួន ចែកជូនតាមខ្នងផ្ទះ ដែលលិចលង់ដោយទឹកជំនន់ នៅភូមិទឹជោរចំនួន១០គ្រួសារ និង ភូមិថ្មីចំនួន២២គ្រួសារក្នុង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។

នៅរសៀលថ្ងៃដដែល ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលរងការលិចលង់ដោយទឹកជំនន់ មកស្នាក់នៅចំណុចទីទួលសុវត្ថិភាព នៅទំនប់ខ្នងអាងស្ពានស្រែង ស្ថិតនៅភូមិស្ពានស្រែង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ក្នុង០១គ្រួសារទទួលបានឃីត០១កញ្ចប់ មាន៖មុង០១,សំឡីអនាម័យ០៤,សាប៊ូ០២ថង់,ថ្នាំដុះឈ្មេញ០២ដប,ច្រាសដុះធ្មេញញ០២ដើម,អាកុល០២ដប,កន្សែង០១,សារុង០១,ម៉ាស់០១ប្រអប់និងថវិកាចំនួន៥ម៉ឺនរៀល ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវការពារកុំឲ្យឆ្លងជម្ងឺដំកាត់ផ្សេង គឺត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នសត្វអាសិរពិសផ្សេងខាំឬទិច និងការពារកូនចៅ តូចៗកុំឲ្យលេង ។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ ស្ថានភាពទឹកជំនន់ទឹកភ្លៀង ស្រុក ក្រុង ដែលរងគ្រោះដោយទឹកជំនន់មាន០៥ ស្រុក ក្រុង ក្នុងនោះមាន(មង្គលបូរី,សិរីសោភ័ណ,ព្រះនេត្រព្រះ,ភ្នំស្រុក និងស្រុកម៉ាឡៃ)ធ្វើឲ្យប៉ះពាល់រួមមាន៖ ចំនួន ៤,៩៤៨ ខ្នង មនុស្សរាយ២៣,៨០៥នាក់(ជម្លៀស១៦៧ខ្នង មនុស្សរាយ ៥១៧នាក់) ,សាលារៀន ២៨ខ្នង ,វត្ត១៦កន្លែង,មណ្ឌលសុខភាព ០២ខ្នង ,សាលាឃុំ ០៣ខ្នង ,ផ្លូវកៅស៊ូ ០៦កន្លែង ប្រវែង ២,៨៥០ម៉ែត្រ ,ផ្លូវលំ ២៤៥កន្លែង ប្រវែង ១៦១,៦១៧ម៉ែត្រ ,ស្រូវ ២៥,៤៦៩ហិតា ,ដំឡូង ៥០២ហិតា និងដំណាំគួបផ្សំ ៨២ហិតា ៕

អត្ថបទដែលជាប់ទាក់ទង