ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដឹកនាំ ប្រជុំ ក្រុមការងារ ដើម្បីឆ្លងសេចក្តីព្រាង “បុព្វកថា” នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ នៅវិមាន ៧ មករា នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រាងកម្មវិធីនយោបាយរបស់គណបក្ស បានអញ្ជើញ ដឹកនាំ ប្រជុំ ក្រុមការងារ ដើម្បីឆ្លងសេចក្តីព្រាង”បុព្វកថា” នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។

