ឯកឧត្តម ជាម យៀប ដឹកនាំប្រជុំត្រៀមរៀបចំ ផ្តល់គ្រឿងឥស្សរិយយស ជូនតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិក សមាជិកា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃគណៈកម្មាធិការឥស្សរិយយស ដើម្បីពិនិត្យលក្ខខ័ណ្ឌត្រៀមរៀបចំផ្តល់គ្រឿងឥស្សរិយយសលើកទី២ ជូនតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា៕
