នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឱង្ការ ស្ថិតនៅស្រុកអង្គស្នួល

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំបុត្រី និងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តឱង្ការ ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណ ក្ខន្ធ លោកអ្នកមានគុណ បុព្វបុរសជាតិ យុទ្ធជន យុទ្ធនារីជានាយ នាយរង និងពលនគរបាល ដែលបានពលី និងទទួលមរណភាព ទៅកាន់លោកខាងមុខ។

