ឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គីភ័យឆាបឆេះរថយន្ត CRV មួយគ្រឿង នៅខណ្ឌ៧មករា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យ មួយដែលបណ្តាលឲ្យឆេះរថយន្តចំនួន ១គ្រឿង ដែលសិ្ថតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម នៅមុខផ្ទះលេខ៤០៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ SNG CHWEE HUAT ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិសឹង្ហបុរី មុខរបរអ្នកដឹកជញ្ជូន ។ ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែម្ដង ។
រថយន្តដែលរងការខូចខាតម៉ាក ហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ ។
ក្នុងប្រតិបត្តិការនេះ កងកម្លាំងអន្តរាគមន៍បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើរនឹង ៤ម៉ែត្រគូប ៕