ឯកឧត្តម អ៊ុ រាត្រី អញ្ជើញចូលរួមសូត្រមន្តកាន់វេនបិណ្ឌទី៥ នៅវត្តអម្ពរវ័នកណ្តាល ក្នុងស្រុកអូរជ្រៅ
ភ្នំពេញ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងថ្នាក់ដឹកនាំ
មន្ត្រីរាជការ កងកម្លាំង ពុកម៉ែបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២
បានអញ្ជើញចូលរួមសូត្រមន្តកាន់វេនបិណ្ឌទី៥ នៅវត្តអម្ពរវ័នកណ្តាល ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ។
ឯកឧត្តមមានសទ្ធាជ្រះថ្លា បានប្រគេនស៊ីម៉ង់កសាងកុដថ្មចំនួន ២០តោន ថវិកាវេន ១លាន២សែនរៀល បច្ច័យបួនព្រះសង្ឃ ១១អង្គក្នុង១អង្គ ៥មឺនរៀល។
ឯកឧត្តមនិងក្រុមការងារ បានបន្តចូលរួមសូត្រមន្តនៅវត្តគោកព្រិច ភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ដោយបានចូលរួមប្រគេនបច្ច័យកសាងបល័ង្គព្រះ ២០០០ ដុល្លា បច្ច័យចង្ហាន់ព្រះ ១លាន ៤សែនរៀល និងបច្ច័យបួនព្រះសង្ឃ ៦អង្គក្នុង១អង្គ ៥មឺនរៀល និងផ្តល់ថវិកាដល់លោកតា លោកយាយ ក្មេងផងដែរ ៕