**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំដល់កងកម្លាំងទាំងអស់ ដែលប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ**ឯកឧត្តម អ៊ុំ រាត្រី ចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លប់បាត់បងជីវិត ក្នុងឧបទ្ទវហេតុដួលរលំអគារក្នុងប្រទេសថៃ**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌស្តីពី “ នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ”

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហកាជាមួយរដ្ឋបាលខេត្ត និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាពស្តីពីយុត្តិធម៌ព្រហ្មទណ្ឌស្តីពី “ នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ” ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លោកស្រី យូ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ស៊ិន ណម សមាជិការក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ព្រមទាំងដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក អធិការ កងរាជអាវុធហត្ថ ក្រុង-ស្រុក នាយប៉ុស្តិ៍ឃុំ-សង្កាត់ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបចំនួន១០១នាក់ ស្រី៣៧នាក់ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុទ្ធតិ្តធម៌ និង ពាក់ព័ន្ធ លើការអនុវត្តយន្តការរួម និង ការចូលរួមអនុវត្តច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរង គ្រោះ នៃអំពើជួញដូរមនុស្ស ។ ជាមួយគ្នានោះដែរ លោកស្រី យូ សុភា បានគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ប្រកបដោយឆន្ទះមោះមុត ក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង អាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ដើមី្បការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជនបរទេសគ្រប់រូប ដែលរស់នៅកម្ពុជា មិនឲ្យធ្លាក់ទៅក្នុងមហន្តរាយ ដោយអំពើទាសភាព សម័យថ្មីនេះបានឡើយ។

លោកស្រីបានបញ្ជាក់ជូនដល់កិច្ចប្រជុំទាំងមូល គឺត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនទូទៅនៅកម្ពុជា ដើមី្ប លើកកម្ពស់ការយល់ដឹងអំពីសភាពការណ៍ ល្បិចកល សកម្មភាពឧក្រិដ្ឋជនជួញដូរមនុស្ស និង ការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ដែលពេលកន្លងមកសមត្ថកិច្ចយើងគ្រប់ជាន់ថ្នាក់ បានពុះពារអនុវត្តភារកិច្ចនេះ សំដៅការពារកិត្តិយសសេចក្តីថ្លៃថ្នូរ និង ជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ កម្ពុជា បានល្អប្រសើរ និង លើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីច្បាប់ស្តីពីការងារ ច្បាប់ការប្រឆាំងការ ជួញដូរមនុស្ស កម្លាំងពលកម្ម និង ច្បាប់អន្តោប្រវេសន៍ ច្បាប់បទដ្ឋានគតិយុត្តិចាំបាច់នានា ឲ្យបានចូលដល់ស្រទាប់មហា ជន សំដៅបំផុសចលនាឲ្យចូលរួម គោរពអនុវត្តច្បាប់ ឲ្យបានល្អទៀតផង ។

 

ក្នុងនោះដែរលោកស្រីបាន ជម្រុញដល់អាជ្ញាធរ សមត្ថកិច្ច ពីការផ្សព្វផ្សាយគោលនយោបាយ (ភូមិ ឃុំមានសុវត្ថិភាព) ឲ្យកាន់តែសកម្មផុសផុលបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ និង បំផុសឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង ជួញដូរពលកម្ម ព្រមទាំងអាជីវកម្មផ្លូវភេទនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ។

លោកស្រីក៏បានជម្រុញដល់សមាជិកនៃកិច្ចប្រជុំទាំងមូល ត្រូវបញ្ចេញមតិចូលរួម ពិភាក្សា ដើមី្បរកនូវធាតុចូល ដែលជាចលករមួយសម្រាប់សមត្ថកិច្ច និង អ្នកពាក់ព័ន្ធ បានយកទៅធ្វើការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង មានប្រសិទ្ធភាពខ្ពស់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង