កងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ចេញជួយសង្រ្គោះករណីគ្រោះថ្នាក់ចរាចរណ៍រុឺម៉កដឹកដែក បើកបុកស្ត្រីចំណាស់ម្នាក់ របួសបាក់ដៃឆ្វេង
ភ្នំពេញ៖ កងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះករណីគ្រោះថ្នាក់ចរាចរណ៍រុឺម៉កដឹកដែក បានបើកបុកស្ត្រីចំណាស់ម្នាក់ របួសបាក់ដៃឆ្វេង កាលពីវេលាម៉ោង១៣:១០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅតាមបណ្តាយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះត្រូវបាន កងសង្រ្គោះបន្ទាន់៧១១ ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ៕