ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញកាន់បិណ្ឌទី៤ និងនាំយកទេយ្យទាន បច្ច័យប្រគេនព្រះសង្ឃ នៅវត្តស្អាងភ្នំ និងវត្តត្រពាំងឈូក

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញកាន់បិណ្ឌទី៤ និងនាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ នៅវត្តស្អាងភ្នំ និងវត្តត្រពាំងឈូក ស្រុកស្អាង ខេត្តកណ្ដាល។

