**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់គ្រឿងញៀន**គណបក្សមហាសាមគ្គីជាតិខ្មែរ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម**វរសេនីយ៍ត្រី រុន ថាវរិន្ទ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលកើតមានក្នុងភូមិសាស្រ្តស្រុកអន្លង់វែង**ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL**វិធីសាស្រ្ត ការពារខ្លួនអ្នកពីការឆបោកបន្លំយកគណនី WhatsApp និង Telegram**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិ ចំនួន ២០រូប**រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យនិស្សិតជ័យលាភីទាំង ១៧ រូបដែលទៅសិក្សានៅឆែក និងអាល្លឺម៉ង់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាទៅកាន់បរទេស**តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ទទួលអំណោយពីសប្បុរសជនផ្តល់ជូនកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃឈើក្នុងភូមិសាស្ត្រទទួលខុសត្រូវ**គណបក្សខ្មែរតែមួយ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាពជោគជ័យក្នុងការដឹកនាំអង្គភាព នៅតាមមូលដ្ឋានសុខាភិបាល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ**រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូបណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ក្រុមការងារចំនួន២ ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការក្រសួងយុត្តិធម៌**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ**សម្តេចតេជោ មានបំណងចង់ទៅឈរ នៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម**សម្តេចតេជោ បបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV ផ្តួចផ្តើមគំនិតដោយវៀតណាម**រដ្ឋសភាជាតិ ចេញញត្តិគាំទ្រ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

បុរសម្នាក់រងការផាកពិន័យចំនួន១លានរៀល ករណីចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។

ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំង ខាងក្រោងការាស់សាំងកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថាន។

បុរសម្នាក់នេះមានឈ្មោះ កែវ តុលា ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ នៅចំពោះមុខមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឈ្មោះ កែវ តុលា បានសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

ឈ្មោះ កែវ តុលា បានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ។ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។

ជាថ្មីម្តងទៀតរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភ័ណភាពទីក្រុងរបស់យើងទាំងអស់គ្នា ហើយសូមមេត្តាកុំបោះចោលសំរាម នៅតាមទីសាធារណៈ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះ និងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះសីហនុទាំងមូល។

សម្រាប់ករណី ឈ្មោះ កែវ តុលា គឺជាសារមួយសម្រាប់បងប្អូន ហើយក្នុងករណីដែលបងប្អូនមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្តនោះទេ រដ្ឋបាលខេត្តព្រះសីហនុដែលមានមន្ទីរបរិស្ថានជាស្ថាប័នជំនាញ នឹងចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង